ស្របពេល ខ្ញុង យំសុំជំនួយ១$ពីមហាជន នាយគ្រឿនបានបោះពាក្យមួយឃ្លាដាស់តឿនខ្លួនឯងយ៉ាងដូច្នេះ!

  • 2021-10-19 08:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលតារាកំប្លែងនាង ខ្ញុង យំគគ្រូកសុំជំនួយពីមហាជន១$ ដើម្បីដោះស្រាយជីវភាពជំពាក់ បំណុលវ័ណ្ឌក ស្រាប់តែនៅមុននេះបន្តិច នាយគ្រឿន បែរជាបោះពាក្យមួយឃ្លាយ៉ាងត្រជាក់បែបនេះទៅវិញ។

នៅរសៀលថ្ងៃទិ១៩ តុលានេះ គណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងប្រចាំ CTN នាយគ្រឿន បានធ្វើការបរិច្ចាគថវិកាដល់ទៅ 888$ ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ដើម្បីជួយសង្រ្គោះកុមារកម្ពុជា ដែលកំពុងរងគ្រោះដោយសារជំងឺផ្សេងៗ និងកំពុងសម្រាកព្យាបាល។ ក្នុងនោះ នាយគ្រឿន ក៏បានភ្ជាប់សារយ៉ាងចាក់ដោតស្របពេលមិត្តរួមអាជីពក្លាយជាកូនបំណុលលុយរាប់សិបម៉ឺនថា លោកខំធ្វើ បុណ្យទាន់មានឱកាស និងមានលទ្ធភាពអាចធ្វើបានខ្លាចក្រែងថ្ងៃក្រោយគ្មានឱកាសជួយសូម្បីតែខ្លួន ឯងផ្ទាល់។

នាយគ្រឿន៖”មិនឆ្លៀតឱកាស តែជាឱកាសពេលខ្ញុំនៅមានលទ្ធភាព សូមចូលរួមជួយមន្ទីពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា ទោះថ្ងៃក្រោយខ្ញុំឆ្កួតឬជាក្មួយៗទាំងអស់គ្នាខំតែរៀនទៅ”។

យ៉ាងណាមិញបន្ទាប់ពីផ្អើលអស់មួយប្រទេសពីរឿង ខ្ញុង ឃើញថាមិត្តរួមអាជីពកំប្លែង នាយគ្រឿន ហាក់មិនបញ្ចេញសកម្មភាព ឬមតិយ៉ាងណានោះទេបន្ទាប់ពីឃើញមិត្តរួមអាជីពធ្លាក់ខ្លួនរុំបំណុល រាប់ម៉ឺនដុល្លារបែបនេះ៕

អត្ថបទ៖ Pav SreyPich