ថ្ងៃនេះ ធ្លាយ​រឿងខាត់ សុឃីម ធ្លាប់លក់ផ្ទះសេងហាងខ្ទេចសងបំណុល ក្រោយម្សិលមិញផ្ទុះរឿង ខ្ញុង ជំពាក់លុយគេជាងកន្លះលានដុល្លារ

  • 2021-10-19 09:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិសាស្ត្រក្នុងរវង្វង់សិល្បៈ ដែលមានតារាដល់ទៅ២ដួង នាង ខ្ញុង និងអ្នកនាង ខាត់ សុឃីម បែកធ្លាយរឿងជំពាក់បំណុលខ្ទង់រាប់សិប ម៉ឺនដុល្លារផ្អើលអស់មហាជន ក្នុងនោះ សុឃីម ទើបធ្លាយនៅថ្ងៃនេះ ធ្លាប​លក់ផ្ទះសេងហាងអស់គ្មានសល់ដើម្បីយកលុយសងបំណុលគេ ក្រោយខ្ញុង ផ្ទុះរឿងនៅថ្ងៃម្សិលមិញ។

ស្របពេលរឿងរ៉ាវក្ដៅគគុកក្នុងពិភពសិល្បៈ តារាកំប្លែងនាង ខ្ញុង Live វីដេអូយំគគ្រូកប្រកាសក្ស័យធន ជំពាក់បំណុលគេដល់ទៅ៥៧២០០០$។ ហើយក្នុងនោះជឿជាក់ថាប្រិយមិត្តមិនទាន់ភ្លេចនៅឡើយទេថាតារាចម្រៀងពហុជំនាញ ខាត់ សុឃីមក៏ធ្លាប់ជួបវិបត្តិផុងខ្លួនកប់ជ្រៅក្នុងអន្លង់លុយ ៩០ម៉ឺនដុល្លារដោយសារបុលធនាគារ និងចាញ់បោកសែកស្អុកលុយរាប់ម៉ឺនដុល្លារពីឧកញ្ញាម្នាក់ផងដែរ។

យ៉ាងណាមិញបើទោះជាផុងខ្លួនជាប់គាំងលើគំនរបំណុលមែនពិតប៉ុន្តែតារាទាំងនេះនៅតែមានវិធីសាស្រ្តដោះស្រាយ គ្រាន់តែយុទ្ធសាស្ត្រគឺផ្ទុយគ្នាស្រឡះ។ ដោយផ្អែកលើទំហំទឹកប្រាក់ច្រើនលើសលប់ បែបនេះ ខាត់ សុឃីម បានជ្រើសដំណោះស្រាយបំណុលទាំងនេះដោយនាងបានលក់ឡៃឡុងគ្រឿង សម្អាងការចោលក្នុងតម្លៃ២ម៉ឺនដុល្លារ និងលក់ផ្ទះតម្លៃកន្លះលានដុល្លារ ដើម្បីដោះបំណុល៩០ម៉ឺនដុល្លារដោយពុំមានមហាជនណាម្នាក់ចូលលូកដៃជួយឡើយ គឺនាងតស៊ូដោះស្រាយដោយខ្លួនឯង។

អត្ថបទ៖ Pav SreyPich