សេង សូណា តូចចិត្តគ្មានអ្នកជួយនាងដូច ខ្ញុង ព្រោះនាងក៏ជាអ្នកសិល្បៈដូចគ្នាដែរ

  • 2021-10-20 04:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងស្រីសិចស៊ី សេង សូណា អន់ចិត្តរឿងខ្លួនគ្មានអ្នកជួយដូចជាអ្នកនាង ខ្ញុង ព្រោះនាងក៏ជាអ្នកសិល្បៈមួយរូបដែរ ។

តាមគណនីហ្វេសប៊ុកផ្លូវការរបស់ អតីតតារាសម្តែង សេង សូណា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ហេតុអីបានជាអ្នកមួយចំនួនមិនជួយនាង ដូច អ្នកនាងខ្ញុង ព្រោះនាងរាល់ថ្ងៃនេះក្រហើយមានជំងឺទៀត បើសូម្បីតែផ្ទះក៏នាងជួលគេឡើងជិតស្លាប់ទៅវិញហើយនោះ ។

សេង សូណា បានបន្ថែមទៀតថា នាងពិតជាតូចចិត្តណាស់ កើតមកជាតិនេះគ្មានវាសនាដូចគេ មិនចេះយំ បានគ្រប់គ្នាមិនជឿថានាងវេទនាដល់ថ្នាក់នេះ ។

អតីតតារាសម្ដែងសិចស៊ី សេង សូណា ធ្លាប់រងនូវការរិះគន់ថាជាសិល្បការិនីដែលលេងឬក បញ្ចេញភាពសិចស៊ីរបស់ខ្លួនហួសហេតុ។ ដោយសិចស៊ីពេក កាលពីឆ្នាំ២០១៨ ក្រសួងវប្បធម៌ បានចេញលិខិតមួយច្បាប់ទៅគ្រប់ស្ថានីយទូរទស្សន៍ និងម្ចាស់អាជីវកម្មទាក់ទងនឹងសិល្បៈទាំងអស់ ឲ្យផ្អាកទទួលយកតារាសម្ដែង សេង សូណា ដើម្បីធ្វើសកម្មភាពសិល្បៈរយៈពេល១ឆ្នាំ៕

អត្ថបទ៖ Tep Sovannmoly