ភេសជ្ជៈ៥ប្រភេទមិនគួរផឹកសោះពេលមករដូវ ធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដល់ទៅ១០ឆ្នាំ

  • 2021-10-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលមករដូវ អ្នកគួរចៀសវាងនូវភេសជ្ជៈ​ប៉ុន្មានមុខនេះ ព្រោះធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់​បាន។

១. ទឹកដោះគោ ​យ៉ាអួរ និងភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់

លោក​វេជ្ជបណ្ឌិត Rocio Sale-Whalen មកពីញ៉ូវយ៉ក សហរដ្ឋអាមេរិច​ឲ្យ​ដឹង​ថា កា​រ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ក្នុង​អំឡុង​ពេល​មក​រដូវ​មិន​បាន​ផ្តល់​គុណ​ប្រយោជន៍​ទេ ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ទុក្ខ​ទោស។ លើស​ពី​នេះ ​យ៉ា​អួរ និង​ភេសជ្ជៈ​ផ្អែមប្រភេទ Smoothies សុទ្ធ​តែ​បន្ថែម​ស្ករ​សិប្បនិម្មិត​ដើម្បី​បន្ថែម​ជាតិ​ផ្អែម ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ហើម​ពោះ និង​អារម្មណ៍​ប្រែ​ប្រួល​ផង​ដែរ។ ​មិន​ត្រឹម​អត់​ល្អ​ក្នុង​អំឡុង​ពេល​មក​រដូវ​ទេ ​បើសិន​ជា​ញ៉ាំ​រយៈពេល​យូរ ​នឹង​ប៉ះ​ពល់​សុខភាព ដូច​ជា​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​​ធាត់​ផង​ដែរ។

​២. ភេសជ្ជៈ​មាន​ទឹក​កក

​ប្រសិន​បើ​អ្នក​ផឹក​ភេសជ្ជៈ​មាន​ដាក់​ទឹកកក ​វា​ងាយ​ធ្វើ​ឲ្យ​លំហូរ​រុញ​ច្រាន​ដល់​ប្រព័ន្ធ endocrine ដែល​ធ្វើ​​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខុស​ធម្មតា​ដល់​ស្បូន។

​៣. ​តែ​ចាស់

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ផឹក​តែ​ចាស់ ដោយសារ​គិត​ថា​អាច​បំបាត់​ការ​ស្រ្តេស និង​​បំបាត់​ការ​ស្រេក​ទឹក។ ​តែ​​បើ​និយាយ​ពី​​គុណ​ប្រយោជន៍​ដល់​សុខភាព​វិញ ​វា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ។ ​ហេតុ​ផល ​ដោយសារ​តែសារធាតុ​មួយ​ចំនួន​នៅ​ក្នុង​តែ​ប្រតិកម្មជាមួយ​សារធាតុ​មួយ​ចំនួន​ក្នុង​ម្ហូប​អាហារ ដែល​ងាយ​កាត់​បន្ថយ​ការ​ស្រូប​យក​​ជាតិ​ដែក។ ​ផ្ទុយ​ទៅ​វិញ ​សម្រាប់​ស្រ្តី​ក្នុង​ពេល​មករដូវ ​ត្រូវ​ការ​អាហារ​បំប៉ន​ជាតិ​ដែក​ដោយសារ​ការ​បាត់​បង់​ឈាម និងស្លេក​ស្លាំង។ លើស​ពី​នេះ ​ធ្វើ​ឲ្យ​តឹង​ទ្រូង អស់​កម្លាំង ​ផង​ដែរ។

​៤. គ្រឿងស្រវឹង

វា​រំខាន​ដល់​អូវុល ឬ​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​ការ​មក​រដូវ។ ​លើស​ពី​នេះ ​ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ ​ប៉ះ​​ពាល់​សុខភាព ​វិល​មុខ និង​រលាក​ក្រពះ​ពោះ​វៀន​ផង​ដែរ។

​៥. កាហ្វេ

មូល​​ហេតុ​ដោយ​សារ ​កាហ្វេ​ធ្វើ​ឲ្យ​អ័រម៉ូន​អ៊ី​ស្រ្តូ​សែន​ក្នុង​រាង​កាយ​កើត​ឡើ​ង​លឿន​ជាង​មុន ដែល​នាំ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ភាព​ចាស់​​របស់​ស្បូន​និង​អូវែ​ក៏​កើត​ឡើង​មុន​ផង​ដែរ។ ជា​លទ្ធផល ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​ផង​ដែរ បើ​ផឹក​ក្នុង​អំឡុង​ពេល​មក​រដូវ។

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ លឹម សុនា