ស្រាយចម្ងល់ ថ្ងាសឆករបស់ MacBook Pro អាចអូស Mouse កាត់បានអត់?
- 2021-10-20 08:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ ថ្ងាសឆករបស់ MacBook Pro អាចអូស Mouse កាត់បានអត់?
ចន្លោះមិនឃើញ
MacBook Pro 20021 ១៤/១៦អ៊ិញ ទើបចេញថ្មី មានអេក្រង់ឆកទាំងពីរ ដែលជាកន្លែងផ្ទុកកាមេរ៉ាកម្រិត Full HD (1080P)។ ទីតាំងឆកនេះ មានអ្នកប្រើជាច្រើនលើ Twitter និង Reddit ចោទសួរថា តើ Mouse Pointer (សញ្ញាព្រួញសម្រាប់បញ្ជារអ្វីផ្សេងៗ) អាចអូសកាត់វាបានអត់ ឬត្រូវអូសជុំវិញថ្ងាសឆកនេះ?
ដើម្បីឱ្យអ្នកប្រើអស់ចម្ងល់ Designer ម្នាក់ នៅ Apple បានចេញមកស្រាយលើ Twitter ថា លើ macOS ចំណុច Mouse Pointer អាចអូសកាត់ថ្ងាសឆកបាន ដែលអាចឱ្យអ្នកប្រើលាក់ Mouse Pointer នៅខាងក្រោយនោះបាន។
គួរបញ្ជាក់ថា Apple ក៏មានវិធានការកុំឱ្យអ្នកប្រើឃើញស្នាមឆកផងដែរ ដោយពេលប្រើកម្មវិធី Full Screen ប្រព័ន្ធនឹងបង្កើតរបារខ្មៅថ្មីមួយនៅខាងលើ ដើម្បីកុំឱ្យឃើញផ្ទៃឆកនៅកណ្ដាល ដោយឡែកចំពោះ អ្នកប្រើជា Developer វិញ គឺអាចបិតមិនប្រើរបារខ្មៅនោះបាន ដោយប្រើកម្មវិធី Full Screen លាតពេញលាតដល់ផ្នែកខាងលើតែម្ដង៕