ប៊ន ណារិទ្ធ៖ ខ្ញុំពិតជាសប្បាយចិត្តជាមួយការជោគជ័យក្នុងវិស័យបាល់ទះរបស់ គួន ម៉ុម

  • 2021-10-20 09:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លង​ទៅអ្នកប៉ះសេរបស់ក្លឹបក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានបង្ហោះរូបរបស់ខ្លួននិងគួនម៉ុម អបជាមួយ​សំណេរយ៉ាង​ខ្លីថា «បងប្អូនរួមផ្ទៃ គាត់ក្លាយជាលំដាប់ A ក្នុងប្រទេស ខ្ញុំជាកីឡាករលំអរតារាង ម្យ៉ាងម្នាក់ទេ Idol»

គួន ម៉ុម (ឆ្វេង) និង ប៊ន ណារិទ្ធ (ស្ដាំ)

ចំពោះសំណេរនេះណារិទ្ធចង់ប្រាប់ថាគេនិងគួនម៉ុម ធ្លាប់​ជាមិត្តរួមក្រុមក្នុងក្លឹបក្រសួងមហាផ្ទៃជាមួយ​គ្នា​រវាងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ អ្នកប៉ះសេ​ឆ្នើម​​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ពេល​ដែលឃើញម៉ុមអភិវឌ្ឍខ្លួន​បាន​យ៉ាង​លឿន ហើយ​ក្លាយជាកីឡាករលំដាប់ជួរ​មុខ​ក្នុង​ប្រទេសកម្ពុជាបែប​នេះ​​។

អ្នកប៉ះសេដដែលនេះបង្ហើបថា ៖«ពេលដែលគាត់ធ្លាប់ជាមិត្តរួមក្រុម ធ្លាប់ហាត់ជាមួយគ្នា យើងធ្លាប់រស់នៅជាមួយគ្នា មនោរសញ្ចេតនាតែងតែមានហើយ ពាក់នឹងការវិវឌ្ឍខ្លួនរបស់គាត់ គាត់វិវឌ្ឍខ្លួនបានទៅជាកីឡាករលេងតំណាងឱ្យ​ជាតិ ទៅលេងដល់ឥណ្ឌូទៅលេងដល់ថៃ នេះគឺជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្ញុំ​ អ្នកដែលធ្លាប់ហាត់ជាមួយគ្នា ខ្ញុំពិតជាសប្បាយចិត្តជាមួយការជោគជ័យក្នុងវិស័យបាល់ទះរបស់គាត់»។

ជាចុងក្រោយ ប៊ន ណារិទ្ធ សូមឱ្យ​កីឡាកររបស់វិសាខា គួន ម៉ុម ខំ​ប្រឹងប្រែងបន្ថែមទៀត និងជូន​ពរ​ឱ្យ​កាន់តែទទួលបានជោគជ័យក្នុងវិស័យមួយនេះរហូតទៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ