តិចអត់ដឹង! អ្នកជំនាញ ប្រាប់ថា កាហ្វេមានគុណប្រយោជន៍ណាស់ សម្រាប់មនុស្សស្ថិតក្នុងវ័យសិក្សា

  • 2021-11-16 06:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សនៅក្នុងវ័យសិក្សាគួរផឹកកាហ្វេដែរឬទេ? ជាការពិត អ្នកប្រហែលជាបានឮពាក្យមួយចំនួនហើយថា ការផឹកកាហ្វេធ្វើឱ្យឡើងសម្ពាធឈាម ឬធ្វើឱ្យធ្មេញឡើងលឿងជាដើម។ បើជ្រុលជាបានដឹងពីគុណវិបត្តិទៅហើយ អ្នកគួរតែបានដឹងពីគុណប្រយោជន៍របស់កាហ្វេដូចគ្នា ជាពិសេសចំពោះសិស្សនិស្សិតដែលកំពុងតែសិក្សា។

ប្រសិនបើអ្នកមានអារម្មណ៍ថា គ្មានកម្លាំងកំហែង ងងុយគេង បើកភ្នែកមិនរួច ឬ មិនអាចផ្តោតលើការងារសិក្សាបាន អ្នកអាចចាប់ផ្តើមជាមួយកាហ្វេ១កែវ នោះអ្នកនឹងមានអារម្មណ៍ល្អឡើងវិញភ្លាមតែម្តង។ កាហ្វេគឺជាភេសជ្ជៈដែលពេញនិយមបំផុតនៅលើពិភពលោក ព្រោះកាហ្វេជួយអ្នកឱ្យមានស្មារតីល្អ ទទួលបានថាមពលច្រើន និងបង្កើនពេលវេលាប្រតិកម្ម។ ឥទ្ធិពលមួយទៀតដែលកាហ្វេមានលើខួរក្បាលរបស់អ្នកគឺជាការបង្កើនការចងចាំ។ យោងតាមការស្រាវជ្រាវជាតិកាហ្វេអ៊ីន អាចជួយបង្កើនការចងចាំក្នុងរយៈពេលខ្លី។

កាហ្វេជួយឱ្យអ្នកមានរាងស្លីម ជាការពិតដែរឬទេ? កាហ្វេ១កែវមុនហាត់ប្រាណ នឹងជួយបន្ថែមលទ្ធផលកាន់តែល្អសម្រាប់ការហាត់ប្រាណរបស់អ្នក។ ជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ អាចដុតជាតិខ្លាញ់ នៃចំហេះក្នុងរាងកាយ ដល់ទៅ៣០ភាគរយ។ អ្នកដែលផឹកកាហ្វេរាល់ថ្ងៃប្រឈមការស្លាប់ក្នុងកម្រិតទាប បើធៀបអ្នកដែលស្លាប់ដោយសារតែជំងឺ។ ទោះយ៉ាងណាមានភស្តុតាងបញ្ជាក់ថាអ្នកផឹកកាហ្វេមិនសូវមានជំងឺធ្លាក់ទឹកចិត្ត។

អ្នកអាចចាប់ផ្តើមពិចារណាបានថា តើគួរផឹកកាហ្វេបន្ត ឬយ៉ាងណា?

ប្រភព ៖ abouttimemagazine