មិនជំនាញបើកឡានពេលយប់ គួរដឹងគន្លឹះប៉ុន្មានចំណុចនេះ
- 2021-10-21 09:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនជំនាញបើកឡានពេលយប់ គួរដឹងគន្លឹះប៉ុន្មានចំណុចនេះ
ចន្លោះមិនឃើញ
បច្ចុប្បន្នអ្នកបើកបររថយន្តនៅពេលយប់គឺជារឿងមួយសាមញ្ញទៅហើយសម្រាប់អ្នករកសុីពេលយប់ ឬធ្វើការចេញយប់ជាដើម តែក៏អាជួបផងវិបាក់មួយចំនួនផងដែរ។ ដើម្បីសុវត្ថិភាពបើកបររថយន្តនាពេលយប់ ទាំងអស់គ្នាគួរដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនខាងក្រោមនេះ ៖
១. កំណត់ភ្លើងបំភ្លឺផ្លូវឲ្យចំគោលដៅ៖
នៅលើរថយន្តស៊េរីថ្មីមួយចំនួនភ្លើងបំភ្លឺផ្លូវហាក់មានសភាពទាបដែលបំភ្លឺមិនចំគោលដៅ ដូចនេះអ្នកគួរកំណត់វាឲ្យមានសភាពខ្ពស់បន្តិច។ ប្រសិនបើចង់កំណត់ដោយខ្លួនឯងគួរធ្វើតាមវិធីណែនាំដែលមានក្នុងសៀវភៅរបស់រថយន្តនីមួយៗ ឬទៅកាន់យានដ្ឋានណាមួយដើម្បីឲ្យអ្នកជំនាញដោះស្រាយ។ ត្រូវប្រាកដថាភ្លើងរបស់អ្នកបំភ្លឺចំគោលដៅ និងមិនធ្វើឲ្យអ្នកដំណើរមកពីទិសបញ្ច្រាសគ្នាស្រវាំងភ្នែក។
២. បន្ថយពន្លឺតាប្លូ៖
ការបន្ថយភ្លើងតាប្លូឡានក៏ជួយបង្កើនសុវត្ថិភាពពេលបើកបរបានមួយកម្រិតដែរ ហើយបើសិនជាបិទភ្លើងនោះតែម្ដងគឺកាន់តែល្អ។
៣. កុំសម្លឹងចំភ្លើងរថយន្តដែលមកពីបញ្ច្រាសទិស
៤. ប្រសិនបើពាក់វ៉ែនតាត្រូវប្រាកដថា នោះមិនមែនជាវ៉ែនតាដែលចំណាំងប្លាត
៥. សម្អាតកញ្ចក់ខាងមុខឲ្យបានស្អាតមុខចេញដំណើរម្ដងៗ
៦. កុំបើកបរលឿនជ្រុលព្រោះអាចធ្វើឲ្យភ្នែកចាប់យករូបភាពមិនទាន់
៧. ទទួលទានភេសជ្ជៈដែលជួយកុំឲ្យងងុយគេងដូចជាកាហ្វេជាដើម
៨. យល់ល្អគួរតែធ្វើដំណើរដោយមានគ្នាដើម្បីកាន់តែសុវត្ថិភាព
ប្រភព៖ NSC