​​​​​Ronaldo ​បាន​ត្រឹមដើរ​ចេញ​ទាំង​ទឹក​មុខ​ញញឹម​ ទោះដឹងថាមានអ្នក​គាំទ្រ​ម្នាក់​ សម្រុក​ចូលចង់​មក​ជួប​​ខ្លួន​

  • 2021-10-21 13:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​ និង​អបអរ​ជា​មួយ​មិត្ត​រួម​ក្រុម​ និង​ថ្នាក់​ដឹក​ជា​ច្រើន​​ ក្រោយ​ជួយ​ Man Utd ឈ្នះ​ Atalanta ក្របខ័ណ្ឌ​ UCL ៣-២ នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​ខ្លួន​ជា​អ្នក​ស៊ុត​គ្រាប់​ទី៣នៅ​ចុង​ម៉ោង​ នាទី​ទី​៨១។

ខណៈ​ក្រោយ​ចប់​ការ​ប្រកួត​ខាង​លើ​ មាន​អ្នក​គាំទ្រ​ម្នាក់​ បាន​សម្រុក​ចូល​ទីលាន​ចង់​មក​ជួប​ Ronaldo ប៉ុន្តែ​ត្រឹម​ទាញ​អាវ​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​ក្រុម​មើល​ការ​ខុស​ត្រូវ​សន្តិសុខ​លើ​ទីលាន​ចាប់​គេ​ជាប់​។

បើ​មើល​តាម​វីដេអូ​ដែល​បាន​ថត​ជាប់​សកម្មភាព​ទាំង​នេះ​ ដោយ​សារ​តែ​ Ronaldo សប្បាយ​ចិត្ត​នឹង​ជ័យជំនះ​នៃ​ការ​ប្រកួត​ខាង​លើ​ពេក​ កីឡាករ​នេះ​បាន​ត្រឹម​ញញឹម​ដាក់​អ្នកគាំទ្រ​នោះ​ រួច​ក៏​បន្ត​ដំណើរ​ចាកចេញ​ពី​ទីលាន​ប្រកួត​ទាំង​ទឹក​ញញឹម​បន្ថែម​ទៀត​៕

ខាង​ក្រោមនេះជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម