GTA ថ្មី ៣បញ្ចូលតែ១ ដឹងថ្ងៃចេញហើយ ពិសេសគឺអាចលេងលើ iOS/Android

  • 2021-10-22 04:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរខួប ២០ឆ្នាំ របស់ហ្គេម GTA III ក្រុមហ៊ុន Rockstar បានបញ្ចេញដំណឹងច្បាស់ៗពីហ្គេមថ្មីរបស់ខ្លួន Grand Theft Auto: The Trilogy – The Definitive Edition ដែលរួមបញ្ចូលគ្នារវាងហ្គេម៣ ដែលល្បីៗកាលពីមុន ដូចជា GTA III, GTA Vice City និង GTA San Andreas។

ហ្គេមថ្មីនេះនឹងប្រកាសចេញផ្លូវការ នាចុងឆ្នាំ២០២១ សម្រាប់លេងលើ PC, PS5, PS4, Xbox Series X|S, Xbox One និង Nintendo Switch។

ហើយកាន់តែពិសេសនោះ GTA The Trilogy នឹងអាចលេងបានលើស្មាតហ្វូន iOS រួមទាំង Android ជាមុន នៅត្រីមាសទី១ ឆ្នាំ២០២២។

គូរបញ្ជាក់ថា ការផលិតហ្គេម៣ បញ្ចូលគ្នា នឹងមិនធ្វើឱ្យបាត់រសជាតិដើម បែប Classic នោះទេដូចអ្នកធ្លាប់បានលេងនោះទេ ផ្ទុកទៅវិញអ្នកនឹងទទួលបានបទពិសោធន៍លេងទំនើបជាងមុន ពិសេសគឺរូបភាពច្បាស់ស្អាតផងដែរ។

បើជាហ្វេន ហ្គេម GTA តាំងពីក្មេងៗមក កុំភ្លច Share ដំណឹងនេះ ឱ្យអតីតក្មេងៗធ្លាប់លេង GTA កាលពីមុនបានដឹងផងណា៎។ អរគុណ!

អត្ថបទ៖ កុសល

អត្ថបទពេញនិយម