ក្ដីស្រមៃក្លាយជាការពិត! God of War អាចលេងលើ PC បានហើយ

  • សុក្រ, 22 តុលា 2021 07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Sony បានប្រកាសផ្លូវការ កំពូលហ្គេម God of War 2018 ដែលធ្លាប់តែមានលេងលើ ម៉ាស៊ីនហ្គេម Play Station នឹងអាចលេងលើកុំព្យូទ័របាន ដោយកំពុងដាក់ឱ្យកម្មង់ទិញជាមុន Pre-Purchase លើផ្សារហ្គេម Steam និង Epic Games ក្នុងតម្លៃ ៤៩,៩៩ដុល្លារ។

ចំពោះពេលវេលាដាក់ឱ្យលេងជាផ្លូវការ គឺនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

យ៉ាងណាចំពោះកម្រិតកុំព្យូទ័រអាចលេងហ្គេមនេះបាន គឺមិនទាន់មានបញ្ជាក់នោះទេ ប៉ុន្ដែព័ត៌មានត្រួសៗ គឺ God Of War នឹងមានទំហំប្រមាណ 80GB អាចលេងក្នុងកម្រិត 4K និង unlocked framerates ដោយកម្រិត frame អាចឡើងខ្ពស់អាស្រ័យលើកម្លាំងម៉ាស៊ីន៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម