ដល់ហើយ! Sir Alex ​បាន​ត្រឹម​ក្រវី​ក្បាល​ហួស​ចិត្ត ​ទម្រង់​លេង Ole ​

  • 2021-10-25 01:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​នៅ​ទឹក​ដី Old Trafford ​របស់​ខ្លួន ​ក្នុង​លទ្ធផល ០-៥ ​ឯ​ណោះ។

​នៅ​តង់​ទី​១ ​ក្រុម Man Utd ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ទៅ​ហើយ ​និង​នៅ​ដើម​តង់​ទី​២ ​ក្រុម Liverpool ​ដាក់​១​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ​០-៥​តែ​ម្ដង។ ​ដោយ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ជា​អ្នក​រ​ក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នេះ។ ​បិសាច​ក្រហម ​នៅ​ទឹក​ដី Old Trafford ​លេង​មិន​ល្អ​ទាល់​តែ​សោះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខឹង​ជា​ខ្លាំង។

​ដោយ​ក្នុង​នោះ ​អតីត​អ្នក​ចាត់ការ​របស់​ពួកគេ Sir Alex Fugerson ​ដែល​បាន​ចូល​ទស្សនា​ដែរ​នោះ ​បាន​ត្រឹម​អង្គុយ​ក្រវី​ក្បាល ​និង​ដក​ដង្ហើម​ធំ​ប៉ុណ្ណោះ ​នៅ​ពេល​ឃើញ Man Utd ​លេង​អន់​របៀប​នេះ។ វា​ជា​បរាជ័យ​ដែល​មិន​គួរ​ឱ្យ​កើត​មាន​សោះ ព្រោះ​ជំនួប​នេះ​ក្រុម​បិសាច​ក្រហម​ក៏​មិន​មាន​បញ្ហា​របួស​កីឡាករ​សំខាន់​អី​ណាស់​ណា​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ