Carragher ថា Man Utd ល្មម​ដល់​ពេល​រក​អ្នក​ចាត់​​ការ​ល្អ​ជាង Ole ហើយ​ដើម្បី​ប្រជែង​ពាន

  • 2021-10-25 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jamie Carragher បាន​ផ្ដល់​គំនិត​ថា Manchester United ត្រូវ​ការ​រក​អ្នក​ចាត់​ការ​ម្នាក់​ល្អ​ជាង Ole Gunnar Solskjaer ដើម្បី​ក្នុង​ការ​ប្រជែង​ពាន​ធំ​ៗ។

ក្លឹប​បិសាច​ក្រហម​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ ក្រោយ​ពួក​គេ​លេង​ចាញ់ Liverpool ធ្ងន់​ក​ក្នុង​ដី​ខ្លួន​ឯង ០-៥។ Mohamed Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​រក​បាន​ Hat-Trick ក្នុង​ចំណោម​៥​គ្រាប់​របស់ Liverpool។

បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ Carragher ហ៊ាន​និយាយ​ម្ដង​ទៀត​ថា បិសាច​ក្រហម​ត្រូវ​ការ​រក​អ្នក​ចាត់​ការ​ថ្មី​ទើប​ក្រុម​ទៅ​មុខ​បាន។ ក្រោយ​ចប់​ការ​ប្រកួត Carragher បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​មិន​បាន​ព្យាយាម​រិះគន់​លើ Ole ទេ។ លោក​គិត​ថា Ole ធ្វើ​បាន​ល្អ​ហើយ​ត្រឹម​ចំណុច​នេះ។ ប៉ុន្តែ​នៅ​ចំណុច​នេះ​ដើម្បី​ប្រជែង​ជាមួយ Liverpool, City និង Chelsea ក្លឹប United គួរ​តែ​លោក​អ្នក​ចាត់​ការ​ល្អ​ជាង​នេះ។

Carragher បាន​បន្ថែ​ទៀត​ថា Ole មិន​មែន​ជា​អ្នក​ចាត់​ការ​សម្រាប់ Manchester United ឡើយ ពេល​​ដែល​ចង់​ឡើង​ទៅ​កម្រិត​មួយ​ទៀត។ United ជា​ក្លឹប​ធំ ហើយ Ole មិន​អាច​ប្រៀប​ជាមួយ Juregen Klopp, Pep Guardiola ឬ Thomas Tuchel បាន​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ