Ronaldo ចេញ​សារ​ពិសេស​មួយ​ក្រោយ​ចាញ់​ Man Utd ចាញ់​ Liverpool ៥-០

  • 2021-10-25 12:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ចេញ​សារ​បែប​អន់​ចិត្ត​នឹង​ខ្លួន​ឯង​ ក៏​ដូច​ជា​លើក​ចិត្ត​ឲ្យ​ក្រុម​ខិត​ខំ​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ក្រោយ​ចាញ់​ក្លឹប​ Manchester United បាន​ចាញ់​ប្រកួត​ Premier League នឹង​ក្លឹប​ Liverpool កាល​ពី​យប់​ម្សិលមិញ​(ម៉ោង​កម្ពុជា)​ នូវ​លទ្ធផល​ ៥-០។

Ronaldo បាន​សរសេរ​៖" នៅ​ពេល​ខ្លះ ​លទ្ធផល​ដែល​ចេញ​មក​គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​​ខិត​ខំ​ប្រកួត​មក​នេះទេ​ ហើយ​ពេល​ខ្លះ​ទៀត​ ពេល​ស៊ុត​ចូល​តែ​មុខ​ ក៏​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​ផង​ដែរ​។​ អញ្ចឹង​ហើយ​អ្វី​ៗ​គឺ​លើ​យើង​ទាំង​អស់​ មាន​តែ​លើ​យើង​ខ្លួន​ឯងទេ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ហ្នឹង​កើត​ឡើង​ អ្វី​ៗ​ជា​បន្ទុក​របស់​យើង​ អញ្ចឹង​យើង​មិន​អាច​បន្ទោស​អ្នក​ណា​ផ្សេង​ក្រៅ​ពី​យើង​នោះ​ទេ​។ និយាយ​ទៅ​មាន​តែ​អរគុណ​ដល់​អ្នក​គាំទ្រ​ទេ​ ដែលនៅ​តែ​គាំទ្រ​។ ពួក​គេ​សម​តែ​ទទួល​បាន​លទ្ធផល​ពី​យើង​ល្អ​ជាង​នេះ​ ព្រោះ​អ្វី​ៗ​លើ​យើង​ជា​អ្នក​សម្រេច​ឲ្យ​ អញ្ចឹង​ឥឡូវ​នេះ​ដល់​ពេល​ដែល​យើង​ត្រូវ​ធ្វើ​អញ្ចឹង​ហើយ​ "។

សូម​រំលឹក​ផង​ដែរ​នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Liverpool ស៊ី​៤គ្រាប់​មុន​ទៅ​ហើយ​នៅ​តង់​ទី១ និង​១គ្រាប់​បន្ថែម​ទៀត​នៅ​ដើម​តង់​ទី២។ នៅ​ក្នុង​ប្រកួត​នេះ​ Ronaldo ក៏​ទទួល​បាន​កាត​លឿង​ផង​ដែរ​ ក្រោយ​ទាត់​ Curtis Jones នៅ​ចុង​តង់​ទី​១ រី​ឯ​ Pogba ទទួល​បាន​កាត​ក្រហម​បន្ទាប់​ពី​ឈូស​ Naby Keita នៅ​នាទី​៦០៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី