កំពូល​តារា​ចម្រៀង​អង់គ្លេស​ Ed Sheeren បាន​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2021-10-25 12:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ed Sheeren ​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​អង់គ្លេស​មួយ​រូប​ បាន​រក​ឃើញ​វិជ្ជមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​តុលា ឆ្នាំ​២០២១​ម្សិលមិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លោក​ផ្ទាល់​នៅ​លើ​ Instagram ។

កាល​ពី​សប្ដាហ៍​មុន​កំពូល​តារា​ចម្រៀង​រូប​នេះ​ ក៏​បាន​ទៅ​ចូល​រួម​កម្មវិធី​ The Earthshot Prize ដែល​កម្មវិធី​រៀបចំ​ដោយ​រាជវង្សានុវង្ស​អង់គ្លេស​នៅ​ទី​ក្រុង​ឡុងដុង​ ដើម្បី​ប្រគល់​ពាន​ទៅ​ដល់​បុគ្គល​ណា​ ដែល​បានចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឈឺឆ្អាល​ដល់​រឿង​ការពារ​បរិស្ថាន​ ដោយ​អ្នក​ឈ្នះ​ពាន​នេះ​នឹង​ទទួល​បាន​លុយ​ជាង​ ១.៣លាន​ដុល្លារ​ ដើម្បី​បន្ត​កិច្ច​ការ​ការពារ​បរិស្ថាន​បន្ត​ទៀត​។

នៅ​ខណៈ​នេះ​ Ed Sheeren កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ ទទួល​ការ​ព្យាបាល​តាម​ការ​ណែនាំ​របស់​សុខាភិបាល​អង់គ្លេស​។

ទោះ​ជា​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩​ក្ដី​ ប៉ុន្តែ​កំពូល​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ដដែល​ គ្រាន់​តែ​មិន​បាន​ជួប​ផ្ទាល់​ ដោយ​​លោក​នឹង​ធ្វើ​ការ​សម្ភាសន៍​ ក៏​ដូច​ជា​ចូល​រួម​កម្មវិធី​នានា​ជា​ធម្មតា​ពី​ផ្ទះ​របស់​លោក​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម