Trailer GTA Trilogy រក្សារសជាតិដើម តែក្រាហ្វិចស្អាត និងច្បាស់ៗជាងមុន ចេញនៅខែវិច្ឆិកានេះហើយ

  • 2021-10-26 01:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rockstar ទើបបញ្ចេញ Trailer របស់ GTA ថ្មី The Trilogy នឹងដាក់ថ្ងៃប្រកាសចេញ នាខែវិច្ឆិកា ទី១១ ខាងមុខនេះ សម្រាប់ PC, PS5, PS4, Xbox Series X|S, Xbox One និង Nintendo Switch។។

GTA The Trilogy នឹងមិនធ្វើឱ្យបាត់រសជាតិដើម បែប Classic នោះទេ ដោយវារក្សាទិដ្ឋភាពចាស់ៗដែលអ្នកធ្លាប់លងពីមុន ដោយសម្រួលក្រាហ្វិចឱ្យច្បាស់ ចំណុចលម្អិតច្រើនជាងមុន និងរចនាឱ្យមើលទៅកាន់តែទំនើប។

គួរបញ្ជាក់ថា GTA The Trilogy ជាការបញ្ចូលគ្នារវាងហ្គេមចាស់ៗចំនួន៣ គឺ GTA III, GTA Vice City និង GTA San Andreas។

មិនតែប៉ុណ្ណោះ ហ្គេមនេះក៏នឹងអាចលេងលើស្មាតហ្វូន iOS និង Android ជាមុន នៅត្រីមាសទី១ ឆ្នាំ២០២២៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម