បញ្ចុះតម្លៃ១០%ភ្លាមៗ បុរី ហ្វាយស្តារ រេស៊ីដេន មានទីតាំងល្អនៅក្បែរផ្លូវ ៦០ ម៉ែត្រ

  • 2021-10-26 04:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱកាសចំណេញក្នុងដៃ!

បុរី ហ្វាយស្តារ រេស៊ីដេន កំពុងមានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់១០%ភ្លាមៗ ដោយលោកអ្នកពុំចាំបាច់ចំណាយពេលយូរដើម្បីរង់ចាំការចូលស្នាក់នៅឡើយ។

គម្រោងលំនៅដ្ឋាន ដែលប្រកបដោយសក្តានុពលខ្លាំង ដែលប្រជុំដោយផ្លូវសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវ៦០ម៉ែត្រ និងជាពិសេសជាប់គម្រោងផ្លូវ ៥០ម៉ែត្រ របស់រដ្ឋដល់ទៅពីរខ្សែ។

លោកអ្នកអាចធ្វើដំណើរត្រឹមតែ ១០នាទីទៅកាន់ផ្លូវ៦០ម៉ែត្រសម្តេចតេជោហ៊ុនសែន ១៥នាទី ទៅផ្សារទំនើបអ៊ីអនម៉ល ទី៣ រួមនឹងគម្រោងធំៗ និងសាលាអន្តរជាតិជាច្រើនទៀត។ល។

សំណង់ត្រូវបានសង់តាមបទដ្ឋានស្ដង់ដារអន្តរជាតិ មានគុណភាពខ្ពស់ រចនាបទបែបទំនើប ស៊ីវិល័យ ទំហំធំទូលាយអំណោយផលទាំងការរស់នៅ និងការប្រកបអាជីវកម្ម។ ក្នុងគម្រោង មានសួនច្បារធម្មជាតិស្រស់បំព្រង សម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធ និងសម្រាប់ដើរហាត់ប្រាណ ជាមួយនឹងផ្លូវក្នុងគម្រោងខ្វាត់ខ្វែងមានទំហំធំទូលាយ។ ក្នុងគម្រោងផងដែរក៏មានមានក្លិបហាត់ប្រាណ ភោជនីយដ្ឋាន និងម៉ាត ដែលសុទ្ធសឹងជួយសម្រួលដល់ការរស់នៅរបស់លោកអ្នក ឱ្យកាន់តែប្រសើរ។

គម្រោងលំនៅដ្ឋានប្រណិត ហ្វាយស្តាររេស៊ីដេន ទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅដើមឆ្នាំ២០២២ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម៖

អត្ថបទ៖ សុខុន សុម៉ាភាវី