Koemanថា​ បើ​ថ្ងៃ​ណា​មួយ​គេ​លែង​ចង់​ធ្វើ​គ្រូ​បង្គោល​ គេ​នឹង​ឈប់​ ហើយ​ទៅ​លេង​វាយ​កូនគោល​វិញ​

  • 2021-10-26 13:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronaldo Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​នៅ​ថ្ងៃ​នេះ​ក្នុង​សន្និសីទកាសែត​មុន​ប្រកួត​តទល់​នឹង​ក្លឹប​ Rayo Vallecanoថា​ បើ​ថ្ងៃ​ណា​មួយ​គេ​លែង​ធ្វើ​គ្រូ​បង្គោល​ គេ​នឹង​ឈប់​ ហើយ​ទៅ​លេង​វាយ​កូនគោល​វិញ​ម្ដង​។

លោក​ Koeman បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​តែ​ចង់​រីករាយ​នឹង​បរិយាកាស​ ដែល​បាន​ចូល​ប្រកួត​ El Clasico ដូច​ថ្ងៃ​មុន​អញ្ចឹង​។ លទ្ធផល​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​ខ្ញុំ​ទទួល​។ និយាយ​ទៅ​ខ្ញុំ​ចង់​ចំណាយ​ពេល​នៅ​ក្លឹប​នេះ​តែ​ម្ដង​ ទោះ​ជា​៨ឆ្នាំ​ ១ឆ្នាំ​ ឬ​ក៏​តែ​ ៣ខែ​ទៀត​ក៏​ខ្ញុំ​ព្រម​។ វា​មាន​ចំណុច​មួយ​ចំនួន​ដែល​គ្រូ​គេ​ផ្សេង​ គេ​មិន​ចូល​ចិត្ត​ តែ​ខ្ញុំ​ចូល​ចិត្ត​ដូច​ជា​ នៅ​ជា​មួយ​កីឡាករ​ រៀប​ចំ​ការ​ប្រកួត​ វាយ​តម្លៃ​កីឡាករ​អី​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​ហ្នឹង​ខ្លាំង​។ ពេញ​ចិត្ត​ហ្នឹង​មិន​មែន​ដោយ​សារ​តែ​លទ្ធផល​នោះ​ទេ គឺ​ដោយ​សារ​ជា​ព្រឹត្តិការណ៍​ Clasico។ យើង​អាច​នឹង​ប្រសើរ​ជាង​នេះ​ក្នុង​ប្រកួត​ផ្សេង​ ហើយ​យើង​ក៏​ត្រូវ​ការ​សំណាង​បន្តិច​ផង​ដែរ​ ។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​​ពេញ​ចិត្ត​ អញ្ចឹង​ហើយ​ពេល​ថ្ងៃ​ណា​មួយ​ដែល​ខ្ញុំ​លែង​ពេញ​ចិត្ត​នឹង​ការងារ​ទាំង​អស់​ហ្នឹង​ ខ្ញុំ​​នឹង​ឈប់​ ហើយ​ទៅ​លេង​វាយ​កូន​គោល​ ១អាទិត្យ ៥ថ្ងៃ​វិញ​។ បើ​បាន​អញ្ចឹង​​ល្អ​ម្យ៉ាង​ដែរ​ តែ​ខ្ញុំ​ថា​នៅ​ Barca នេះ​មាន​អនាគត​ជាង​ "។

នៅ​ក្នុង​ពេល​នេះ​ Barca ឈរ​នៅ​លេខ៩ នៃ​ការ​ប្រកួត​ La Liga ដោយ​មាន​ ១៥ពិន្ទុ៕

ប្រភព៖ Fotmob

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី