បែកធ្លាយសារ អាណារ៉ូស ធ្លាប់ល្បួងតារា​ TIK TOK ម៉ាក់ល័ក្ខ ឱ្យទៅជួបឧកញ៉ាក្នុងតម្លៃខ្លួនខ្ពស់

  • 2021-10-27 07:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជននិយមចូលចិត្តប្រើប្រាស់បណ្ដាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតារា Tik Tok ម៉ាក់ល័ក្ខ ទម្លាយរឿងពិតបន្ទាប់ពីលាក់ទុកអស់ជាយូទើបហ៊ានបង្ហោះនៅព្រឹកនេះថាអ្នកចម្រៀង អាណា រ៉ូស ធ្លាប់ល្បួងនាងឱ្យទៅ ជួបឧកញ៉ាដោយឱ្យតម្លៃខ្លួនខ្ពស់គួរសម។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់តារា Tik Tok ម៉ាក់ល័ក្ខ បានបង្ហោះសារយ៉ាងវែងដោយភ្ជាប់ជាមួយ និងសារឆ្លើយឆ្លងជាមួយ អាណារ៉ូ នៅថ្ងៃទី២៧ តុលានេះថា អាណារ៉ូ ជាម៉ែយ៉ែមធ្លាប់ល្បួងនាងឱ្យទៅជួបអ្នកធំ ឬឧកញ៉ា ដោយគិតតម្លៃខ្លួនទៅជួបម្ដងឱ្យ ១០០០ដុល្លារ។ លើសពីនេះ អាណារ៉ូស ថែមទាំងព្យាយាមល្បួងស្ងាត់ៗ ដោយប្រាប់ថាវាជារឿងអាថ៌កំបាំងទៀតផង។

ម៉ាក់ល័ក្ខ៖ “An Na Roseគាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់។”

ជាក់ស្ដែងរឿងរ៉ាវឈានដល់ការទម្លាយចរិកពិតរបស់ អាណារ៉ូស ធ្លាប់ជាម៉ែយ៉ែមនេះក្រោយ រ៉ូស គុំគួនខឹង ល័ក្ខ មិនទៅជួបអ្នកធំ នាងបែរជាព្យាយាមឌឺដងវាយប្រហារជាន់ឈ្លីកិត្តិយស ម៉ាក់ល័ក្ខ ច្រើនដងពេកមិនតែបប៉ុណ្ណោះ រ៉ូស ថែមទាំងលួច Account ហ្វេសបុក ម៉ាក់ល័ក្ខ ទើបនាងដាច់ចិត្តទម្លាយការពិតជម្រាបមហាជនតែម្ដង។

យ៉ាងណាមិញរហូតមកដល់ពេលនេះ អាណារ៉ូស មិនទាន់បញ្ចេញសកម្មភាព ឬចេញមុខបកស្រាយពី ការជាប់ឈ្មោះជាម៉ែយ៉ែមដូចដែរ ម៉ាក់ល័ក្ខ បានបង្ហោះនៅឡើយទេ ខណៈក្រុមការងារ Sabay ព្យាយាមទាក់ទងទៅកាន់ អាណារ៉ូស ដើម្បីសុំការបកស្រាយពីសមីខ្លួនផ្ទាល់ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី