ចំណងស្នេហ៏ទី១មិនសមបំណង តារាស្រី៤ដួងនេះផ្តើមស្នេហ៏ថ្មីជាលើកទី២ដូចត្រូវកំណប់

  • 2021-10-27 08:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហារវាងមនុស្សពីរនាក់ មិនមែនចេះតែកើតមានឡើងនោះឡើយ ប្រសិនបើអ្នកទាំងពីរមិនបានស្រលាញ់គ្នាពិតប្រាកដ ហើយថ្ងៃណាមួយគង់តែបែកគ្នាមិនខាន ក៏ព្រោះតែសងខាងមិនយល់ពីគ្នា ជាក់ស្តែងតារាស្រី៤ដួងនេះមានជីវិតអាពាហ៏ពិពាហ៏លើកទី១មិនសមបំណងដូចការរំពឹងទុក រហូតឈានដល់ការចែកផ្លូវគ្នាទៀតផង ។ យ៉ាងណាក៏ដោយក្រោយពេលអ្នកទាំង៤នេះ បានរកឃើញ អ្នកស្អំបេះដូងរួចមក ឃើញថា ពិតជាទទួលបានក្តីស្រលាញ់ពីដៃគូដូចត្រូវកំណប់តែម្តង រហូតធ្វើឲ្យនារីៗជាច្រើនលួចច្រណែននឹងព្រេងវាសនារបស់តារាស្រីទាំងនេះ ដែលអ្នកទាំងនោះរួមមាន ៖

ពិធីការិនី អ្នកនាង គង់ សុជាតិ ក្រោយពីសាងគ្រួសារយ៉ាងមានសុភមង្គល តារាស្រីរូបនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែម នឹងមានសេចក្តីសុខយ៉ាងខ្លាំង ។

តារាចម្រៀងបុរាណ អ្នកនាង ខាត់ សុឃីម ក្រោយសាងគ្រួសារថ្មី តារាស្រីរូបនេះ ក៏ទទួលបានការស្រលាញ់ ថ្នាក់ថ្នមពីស្វាមីមិនតិចដែរ ។

តារាសម្តែងជើងចាស់ អ្នកនាង អម្ពរទេវី បន្ទាប់ពីចាប់ដៃគូកសាងគ្រួសារទី២រួចមក តារាស្រីជើងចាស់រូបនេះ ប្រើជីវិតយ៉ាងមានក្តីសុខ នៅលើទឹកដីសហរដ្ឋអាមេរិក។

ពិធីការិនី អ្នកនាង ស៊ឹម សូលីកា ក្រោយរៀបការជាមួយដៃគូរថ្មីលោក រិទ្ធី រួចមក អ្នកទាំងពីរមានក្តីសុខសុភមង្គលជាមួយគ្នា យ៉ាងល្អូកល្អើន គួរឲ្យច្រណែនទៀតផង ៕

អត្ថបទ៖ Tep Sovannmoly