U23 កម្ពុជា សល់ក្រឡាអ៊ុតយកលេខ២ល្អក្រោយ U23 ជប៉ុនលត់ U23 ហុងកុង ៤-០
- 2021-10-28 07:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U23 កម្ពុជា សល់ក្រឡាអ៊ុតយកលេខ២ល្អក្រោយ U23 ជប៉ុនលត់ U23 ហុងកុង ៤-០
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជាទទួលបានលេខ២ក្នុងពូល K ជាផ្លូវការក្រោយក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំជប៉ុនយកឈ្នះក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំហុងកុង៤-០មុននេះក្នុងការប្រកួតវគ្គជម្រុះ 2022 AFC U-23 Asian Cup ។
ក្រោយបញ្ចប់ការប្រកួតពូលនេះកម្ពុជាស្ថិតនៅលេខ២ ហើយមាន៣ពិន្ទុដែលជាក្រុមត្រូវបានគេរាប់បញ្ចូលសម្រាប់គិតពិន្ទុយកលេខ២ល្អ ដើម្បីបានឡើងទៅកាន់ជុំបន្ទាប់។ សម្រាប់ការយកលេខ២ល្អនេះគឺគេគិតយកតែ៤ក្រុមប៉ុណ្ណោះក្នុងចំណោម១១ពូល។ ដូច្នេះមានន័យថា កម្ពុជាគឺនៅសល់ឱកាសចាំអ៊ុតបន្តទៀត។
ក្រុមដែលជាប់លេខពីរល្អគិតត្រឹមពេលគឺមាន U23 កាតា មាន៣ពិន្ទុឆ្លងកាត់១ប្រកួត U23 តាជីគីស្ថាន មាន៣ពិន្ទុឆ្លងកាត់១ប្រកួត U23 អូម៉ង់ មាន៣ពិន្ទុឆ្លងកាត់២ប្រកួត។ U23 កម្ពុជា លេង២ប្រកួតឈ្នះ U23 ហុងកុង ៤-២ និងចាញ់ U23 ជប៉ុន៤-០៕