អ្នកនិព្ធបទ”ស៊ូឃ្លាត” អ៊ឹម រតនា ទម្លាយអាការៈឆ្លងកូវីដ-១៩ថាខ្វះតែ២៤ម៉ោងអាចនឹងរុំក្នុងស្បោងប្លាស្ទិច

  • 2021-10-28 08:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលកថ្មីក្នុងចង្កោមសិល្បដែលអ្នកនិពន្ធបទចម្រៀងលោក អ៊ឹម រតនា ហៅ Tin Mark ឆ្លងជំងឺកូវីដ-១៩ ស្ទើរក្ស័យមរណាក្រោយចេញអាការៈធ្ងន់ធ្ងរខ្វះតែ២៤ម៉ោងលោកគ្មានឱកាសសូម្បីឃើញមុខអ្នកផ្ទះចុងក្រោយ។

ទន្ទឹមនឹងការភ្ញាក់ផ្អើលពីបណ្ដារមហាជន ក៏ជាការព្រួយបារម្ភមួយផងដែរចំពោះស្ថានភាពជំងឺរបស់ Tin Mark ដែលលោកត្រូវធ្លាក់ខ្លួនដេកឈឺដោយសារកូវីដ-១៩ ស៊ីសួតជិតអស់១ចំហៀងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។

អំឡុងពេលកំពុងសម្រាកព្យាបាល Tin Mark ទម្លាយប្រាប់ Sabay អំពីអារការៈដែលខ្លួនបានឆ្លងកាត់យ៉ាងវេទនាថាស្ថានភាពនៃជំងឺកូវីដ-១៩នេះវិវត្តន៍លឿនខ្លាំងណាស់ផ្ដើមចេញពីឈឺកក្អកបន្តិចបន្តួច រហូតធ្វើឱ្យឈឺក្បាលស្ទើរផ្ទុះ លែងឃ្លានអាហារ មាត់លែងដឹងរសជាតិ គ្មានកម្លាំង ដកដង្ហើបដង្ហក់ធ្វើឱ្យលោកទ្រាំលែងបានក៏សម្រេចចិត្តទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដោយលោកបញ្ជាក់ថា សល់ពេលខ្លីបំផុតលោកអាចបាត់បង់ជីវិតបើសម្រេចចិត្តយឺតតែបន្តិច។

អ្នកនិពន្ធ អ៊ឹម រតនា ៖”ខ្ញុំធ្លាក់ខ្លួនឈឺស្ដូកស្ដឹងលែងដឹងអីត្រឹមរយៈពេលដ៏ខ្លីដោយសារកូវីដវាយលុករាង កាយហើយខួរក្បាលស្ពឹកលែងដឹងអី បើខ្ញុំសម្រេចចិត្តយឺតបន្តិចខ្វះតែ២៤ម៉ោងទៀតខ្ញុំត្រូវគេរុំក្នុងថង់ប្លាស្ទិចបាត់ហើយ”។ លោកថាសម្រាកព្យាបាលប៉ុន្មានថ្ងៃដំបូងមិនអាចដកដង្ហើបបានទេដោយសារសួត មួយចំហៀងត្រូវកូវីដស៊ីជិតអស់ ទើបគ្រូពេទ្យដាក់អុកស៊ីសែនកម្រិតអស់លេខដើម្បីជាជំនួយ។

លោកបានបន្តប្រាប់ពីមូលហេតុនៃការឆ្លងជំងឺនេះថាវាកើតចេញពីការគិតងាយ មើលស្រាលជំងឺ-១៩នេះថាវាគ្មានបញ្ហាអ្វី ទើបធ្វេសប្រហែសឆ្លងតាមរយៈលុយ នៅពេលដែលលោកទៅចាក់សាំង។

យ៉ាងណាមិញរហូតមកដល់រសៀលថ្ងៃទី២៨ តុលា នេះសុខភាពរបស់បានប្រសើរច្រើនហើយ រីឯអាការៈក៏គ្រាន់លែងសូវធ្វើទុកដែរប៉ុន្តែលោកនៅតែបន្តចាក់ថ្នាំការពារសួត និងដាក់អុកស៊ីសែនដ៏ដែរ នេះយោងតាមសម្ដីសាមីខ្លួនផ្ទាល់ប្រាប់មកកាន់ Sabay៕

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី