James ខឹង​ដូចកំរោល​ចូល​​ចង់​ស្ទុះ​​ទៅ​វាយ​អាជ្ញាកណ្ដាល ក្រោយ​បាន​កាត​លឿង

  • 2021-11-01 02:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez ទទួល​បាន​​កាត​លឿង​២​ស្មើ​នឹង​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​​ពី​ទីលាន បន្ទាប់​ពី​បង្ហាញ​សកម្មភាព​ស្រែក​​ដាក់​អាជ្ញាកណ្ដាល​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​ថ្មី Al Rayyan ក្នុង​ប្រទេស​កាតា។

James ​ដែល​បាន​ផ្លាស់​ពី​ Everton ទៅ​លេង​នៅ​លីគ​ក្នុង​ប្រទេស​​កាតា​ក្នុង​រដូវ​កាល​នេះ​​បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ​សោះ​ក្នុង​ជំនួប Al Rayyan ចាញ់​ក្រុម Al-Ababi ១-២ កាល​ពី​ចុង​សប្ដាហ៍។ ដំបូង​ឡើង James ត្រូវ​បាន​ប៉ះ​ទង្គិច​​ដោយ​កីឡាករ​របស់​ក្រុម​ប្រជែង​នៅ​ក្បែង​ប្រអប់​គ្រោះ​ថ្នាក់។

អាជ្ញាកណ្ដាល​បាន​សម្រេច​​ឲ្យ​បាល់​ Free-Kick ទៅ​កាន់​ក្រុម Al Rayyan ដោយ​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ជា​អ្នក​រ៉ាប់រង។ ប៉ុន្តែ​ពេល​នោះ James បាន​តវ៉ា​និយាយ​ច្រើន​ពេក អាជ្ញាកណ្ដាល​បាន​ឲ្យ​កាត​លឿង​ទៅ​គេ​មួយ។ មូលហេតុ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អតីត​សមាជិក​ក្រុម Real Madrid ខឹង​ដូច​កំរោល​ចូល ចង់​ស្ទុះ​ទៅ​វាយ​អាជ្ញាកណ្ដាល​ទៀត។

មើល​ឃើញ​ពី​សកម្មភាព​មិន​សមរម្យ អាជ្ញាកណ្ដាល​បាន​ឲ្យ​កាត​លឿង​​មួយ​ទៀត​ទៅ James ស្មើ​នឹង​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​​តែ​ម្ដង។ ក្រោយ​មក Rodriguez បាន​ដោះអាវ​រត់​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​យ៉ាង​លឿន៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី