DLOW បង្ហាញខ្លួនក្នុងអាជីពជា Streamer ត្រឹម ១ឆ្នាំទាញប្រជាប្រិយភាពមិនចាញ់សិស្សច្បងមុនៗ
- 2021-11-02 07:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DLOW បង្ហាញខ្លួនក្នុងអាជីពជា Streamer ត្រឹម ១ឆ្នាំទាញប្រជាប្រិយភាពមិនចាញ់សិស្សច្បងមុនៗ
ចន្លោះមិនឃើញ
ទូច តុងហេង គឺជាឈ្មោះពិតរបស់ Streamer ដែលកំពុងទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងបណ្ដាញសង្គមពិសេសអ្នកចូលមើលការប្រកួតកីឡា E-Sport នៅកម្ពុជានាពេលកន្លងមក ដែលលោកតែលេចមុខធ្វើជា Caster ជាញឹកញាប់នេះគឺ DLOW ដែលជា Streamer ពូកែពាក្យសម្ដី និងតិចនិចលេងហ្គេមម្ដងៗមិនសូវចាញ់គូរប្រកួតឡើយ។
ជាកូនទោលក្នុងគ្រួសារ DLOW បច្ចុប្បន្នមានអាយុត្រឹម ១៧ឆ្នាំនិងបានបញ្ចប់ការសិក្សានៅអំឡុងពេលផ្ទុះជម្ងឺរាតត្បាត់កូវីដ១៩ កន្លងទៅ។ មុនពេលចាប់អាជីពជា Streamer ពេញលេញ DLOW គឺជាក្មេងចូលចិត្តលេងហ្គេមតាំងពីតូច ប៉ុន្តែមិនដែលចេះឡាយលើបណ្ដាញសង្គមឡើយ គឹគ្រាន់តែលេងឲ្យតែសប្បាយ កំដរការអផ្សុកប៉ុណ្ណេះ។
DLOW ប្រាប់ថាគិតមកដល់ពេលនេះខ្លួនបានចាប់អាជីពជាអ្នកឡាយហ្គេននេះ បាន ១ឆ្នាំហើយ ដោយចាប់ផ្ដើមដំបូងកាលអំឡុងខែ វិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ DLOW បានទាញចំនួនអ្នកគាំទ្រជាច្រើននៅលើហ្វេសបុក ដោយមានចំនួនអ្នក Follow នៅលើផេករបស់ខ្លួនជាង 400K ហើយ។
ជាអ្នកមិនសូវមានទំនាក់ទំនងជាមួយគេច្រើនចូលចិត្តនៅផ្ទះក្រៅពីលេងហ្គេម DLOW ក៏ចូលចិត្តមើលរឿងផងដែរ។ កត្តាដែលធ្វើឲ្យ DLOW លេងហ្គេមមិនចេះធុញនិងកាន់តែមានសមត្ថភាពខ្លាំងជាគូរប្រកួតគឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស ពិសេសបាននិយាយជាមួយហ្វេន Comment មកធ្វើឲ្យលោកកាន់តែចូលចិត្តឡាយហ្គេម។
មុនចាប់យកអាជីពជាអ្នកឡាយហ្គេមនេះ DLOW ប្រាប់ថាលោកបានសុំការអនុញ្ញាតពីគ្រួសារបានត្រឹមត្រូវ ព្រោះលោកគិតថាបច្ចុប្បន្នកីឡា E-Sport នៅកម្ពុជាកំពុងដើរទៅមុខ និងរំពឹងថានេះគឺជាការងារមួយដែលខ្លួនស្រលាញ់តាំងពីតូចមក និងមានទំនុកចិត្តលើខ្លួនឯង។ ចំពោះគ្រួសារនិងមិត្តភក្តិនៅជុំវិញខ្លួនពុំដែលមានជំទាស់ឡើង ក្រោយពេលលោកធ្វើវាដូចជាការងារពេញម៉ោង ដោយពួកគេឃើញពីការងារដែលលោកទទួលបាន និងការគាំទ្ររបស់លោកនៅពេលបច្ចុប្បន្ន។
ប្រឡូកចូលអាជីពជាអ្នកឡាយហ្គេមនេះលេញលេញ DLOW ប្រាប់ថាមួយថ្ងៃជាមធ្យមលោកឡាយហ្គេមត្រឹម ៦ម៉ោងប៉ុណ្ណេះ តែថ្ងៃខ្លះក៏លើសនិងដែរ។ DLOW បន្តថា ដោយសារបច្ចុប្បន្ននេះខ្លួនចាប់អាជីពនេះជាការងារពេញម៉ោងដូចនេះបានធ្វើឲ្យលោកគ្មានពេលធ្វើការងារក្រៅទៀតឡើយ។ DLOW បញ្ជាក់ថានៅថ្ងៃមុខខ្លួនមិនទាន់ច្បាស់ថាត្រូវបញ្ចប់អាជីពនេះនៅពេលណាឡើយ តែប្រហែលអាយុ ៣០ឬលើសនិងលោកចង់បើកអាជីវកម្មផ្ទាល់ខ្លួនមួយទុកជាមុខរបររកសុីបន្តនៅថ្ងៃមុខ។
ជាអ្នកចូលចិត្តវិស័យនេះពីមុន DLOW ក៏ធ្លាប់បានចូលរួមប្រកួតកីឡា E-Sport មួយដែលបានរៀបចំឡើងដោយក្រុមហ៊ុន Smart មានឈ្មោះថា Kingdom of Legend ប៉ុន្តែខ្លួនបានចូលរួមប្រកួតត្រឹមវគ្គជម្រុះប៉ុណ្ណេះ។ ក្រោយពេលដើរលើវិថីនេះបាន ១ឆ្នាំមក DLOW ក៏មានពាក្យផ្ដាំផ្ញើទៅកាន់ Streamer, Caster, Game Influencer ដែល ចង់ក្លាយខ្លួនជា Streamer ពេញម៉ោងត្រូវធ្វើឲ្យខ្លួនពូកែលេងហ្គេម និងស្វែងរកអ្វីៗដែលថ្មីប្លែកដើម្បីបង្ហាញភាពសប្បាយរីករាយ ចំណេះដឹងទៅកាន់ហ្វេនៗ។
មតិ ក្នុងនាមជាអ្នកចូលចិត្តកីឡា E-Sport សម្រាប់អ្នកចូលចិត្តលេងហ្គេម សូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើអណាចារ និង អំពើអសីលធម៌ផ្សេងៗ។ ព្រោះក្នុងនាមជាអ្នកដែលស្រឡាញ់វិស័យនេះ មិនចង់ឃើញវិស័យកីឡា E-Sport ត្រូវបានគេស្អប់ និងគិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើ សម្ថតភាព ភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ៕