ឈីប​តូចញ៉េប​បំផុត​របស់​ក្រុមហ៊ុនចិននេះ នឹង​បញ្ជាឡានបើកស្វ័យប្រវត្តិ

  • 2021-11-02 08:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត​ចិន Geely បាន​ប្រកាស​ថា ខ្លួន​នឹង​​បញ្ចេញ​ឈីបទំហំ ៧ណាណូម៉ែត្រ នៅឆ្នាំ​២០២៣ ដែលជាឈីប​សម្រាប់​បញ្ជា​បើក​រថយន្ត​ដោយស្វ័យប្រវត្តិ ដោយហៅ​វាថា «ឈីបកាប៊ីន​វៃឆ្លាត»។ គម្រោង​នេះ​ត្រូវបានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ Smart Geely 2025 កាលពីចុងខែតុលាកន្លងទៅ។

បន្ថែម​ពីនោះ នៅឆ្នាំ​២០២៥ ឈីប​បើកបរស្វ័យប្រវត្តិនេះ នឹង​ត្រូវផលិតបង្រួមតូចជាងមុនទៀត ដោយនៅសល់ទំហំតែ ៥ណាណូម៉ែត្រ។

ការអភិវឌ្ឍឈីបរបស់​ក្រុមហ៊ុន Geely គឺដើម្បីជំរុញ​ការលក់រថយន្ត​ ពោលគឺតាមផែនការ​របស់ក្រុមហ៊ុន នឹង​លក់រថយន្ត​ឱ្យបាន ៣,៦៥គ្រឿង នៅឆ្នាំ​២០២៥។

ជាមួយគ្នានោះ Geely ក៏បាន​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ប្រព័ន្ធ Hybrid ថ្មី ហៅថា Lishen Hi·X ដោយ​វាអាចដាក់​លើគ្រប់ប្រភទរថយន្ត ដូចជា FHEVs, PHEVs និង REEVs។ ក្រុមហ៊ុននេះ នឹង​បំពាក់​ប្រព័ន្ធ Hi·X នៅលើ​រថយន្តម៉ូដែល Star របស់ខ្លួនមុនគេ បន្ទាប់មកនឹង​បំពាក់​នៅលើ​រថយន្ត ២០ម៉ូដែលផ្សេងទៀត។

​កាន់តែគួរឱ្យកត់សម្គាល់ផងដែរថា​ ក្នុងរយៈពេល ៥ឆ្នាំក្រោយ ក្រុមហ៊ុនចិន Geely គ្រោង​នឹង​បោះទុនវិនិយោគ ១៥០ពាន់លានយ័ន (ឬ២៣,៤២ពាន់លានដុល្លារ) ក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍ លើ​ផលិតផល​ថាមពលថ្មីឆ្លាតវៃជាង ៣០មុខទៀត ដើម្បី​ឱ្យខ្លួន​ក្លាយ​ជាអ្នកដើរតួកាន់តែសំខាន់​ក្នុងពិភពបច្ចេកវិទ្យា​បំពាក់​លើ​រថយន្ត៕

ប្រភព៖ autonews   ប្រែ​សម្រួល៖ សំភី