Apple ឆ្លើយយ៉ាងរំភើយ ហេតុផលផលិត Mac គ្មាន Face ID និងមិនអាច Touch Screen បាន

  • 2021-11-02 10:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី MacBook Pro ១៤អ៊ិញ ១៦អ៊ិញ បានទៅដល់ដៃអ្នក review និងអ្នកប្រើ ចម្ងល់ជាច្រើនលេចឡើងថា ហេតុអីក៏វាមិនមាន Face ID ខណៈសល់ផ្ទៃឆកធំ ល្មមដាក់សែនស័រស្គេនមុខ មិនតែប៉ុណ្ណោះ គឺ Touchscreen មិនបានទៀតផង ខណៈកុំព្យូទ័រដទៃមានមុខងារនេះសឹងអស់ទៅហើយ។

ដើម្បីស្រាយចម្ងល់នេះ លោក John Ternus ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែក Hardware Engineering បានថ្លែងក្នុងបទសម្ភាសនៅ Wall Street Journal ថា Apple បង្កើតកុំព្យូទ័រ Touchscreen ដ៏ល្អជាងគេ នៅលើ iPad ហើយ Mac គឺសម្រាប់បញ្ជារដោយមិនប៉ះអេក្រង់ផ្ទាល់ ហើយពួកគេក៏អត់មានហេតផលអីត្រូវផ្លាស់ប្ដូរ វត្ថុទាំងពីរនេះផងដែរ។

យ៉ាងណាជុំវិញបញ្ហានេះ អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា Apple អាចនឹងបំពាក់ Face ID ឱ្យអ្នក គ្រាន់តែគេឱ្យអ្នកប្រើស៊ាំនឹងថ្ងាសឆកជាមុនសិនប៉ុណ្ណោះ។

មួយវិញទៀត ពួកគេយល់ថា Face ID គង់តែនឹងបំពាក់លើ Mac ជំនាន់ក្រោយៗមកទេ ព្រោះផ្ទៃថ្ងាសឆកធំ សមល្មមបំពាក់សែនស័រសម្គាល់ផ្ទៃមុខ បន្ថែមពីលើកាមេរ៉ាបាន។

ដោយឡែក ចំពោះ Touchscreen លើ Mac ទើបជារឿងពិបាកទៅរួច ត្បិតការប្រើ Touchscreen លើ Mac មានអេក្រង់ធំ មិនងាយស្រួលប៉ះបញ្ជារ ឬឈោងដៃចុចនោះឡើយ។

ម្យ៉ាងទៀត iPad បច្ចុប្បន្នប្រើឈីប M1 ក៏មានកម្លាំងខ្លាំង ឬនឹងអាចប្រើកម្មវិធីរួមនឹង Mac បាននាអនាគត ដូចនេះគេនឹងមិនងាយផលិត Mac ឱ្យ Touchscreen បាននោះទេ ព្រោះ iPad ជាជម្រើសចំពោះអ្នកចង់បានម៉ាស៊ីនស្មើកុំព្យូទ័រដែល Touchscreen បាន៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល