បាត់មុខច្រើនឆ្នាំ ស្រាប់តែលេចវត្ដមានតារាកំប្លែងជើងចាស់តាសងស៊ីស ជាមួយនឹងក្បាច់រាំយ៉ាងល្វតល្វន់!

  • 2021-11-03 04:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងជើងចាស់ ម៉ារី សុន ហៅនាយសងស៊ីស បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រលោកភ្ញាក់ផ្អើល ក្រោយពីលោកបង្ហាញវត្ដមានជាមួយកូនៗ អមដោយការរាំ ច្រៀងយ៉ាងសប្បាយកាលពីម្សិលមិញ។

ត្បិតថាតារាកំប្លែងរូបនេះ ឈានចូលដល់វ័យជរា និងមានជំងឺលើសឈាមប្រចាំកាយ ប៉ុន្ដែលោកហាក់នៅរឹងមាំណាស់ ដោយកូនៗនិយាយថា លោកឪពុករបស់ខ្លួននៅទទួលទានអាហារបាន សម្រាន្ដលក់ និងដើរបានធម្មតា។ ប៉ុន្ដែលោកច្រៀង ឬនិយាយ មិនច្បាស់ដោយសារតែរឹងគល់ក ព្រោះតែបញ្ហាជំងឺលើសឈាមកន្លងមក។

នៅក្នុងវីដេអូLive រយៈពេលជិត១ម៉ោង កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ហ្វេសប៊ុកឈ្មោះ Ka choy ដែលគេស្គាល់ថាជាកូនស្រីបង្កើតរបស់តាសងស៊ីស បានរៀបរាប់ថា គ្រាន់តែរាជរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញលោកឪពុក គឺតាសងស៊ីស បានឡើងវឲពីស្រុកកំណើតនៅខេត្ដបាត់ដំបង មកភ្នំពេញ ដើម្បីជួបកូនៗ។ គ្រានោះ កូនៗក៏នាំលោករាំ ច្រៀង ហើយLive តាមបណ្ដាញសង្គមភ្លាម ទុកជាការប្រកាសដំណឹងដល់ប្រិយមិត្ដដែលចង់ជួនភ្លេងប្រពៃណីត្រកូលសុន ទៅប្រគំក្នុងកម្មវិធីបង្គលផ្សេងៗ នាឱកាសបើកប្រទេសឡើងវិញនេះ។

កាឆយ៖”បើលោកពុកនៅនិយាយបានដូចមុន…ពុកនឹងសម្ដែងឲ្យបងប្អូនបានមើលទៀតអត់? សងស៊ីស៖ ខ្ញុំនឹង! ស្រីឆយ៖ គាត់ថានឹងសម្ដែង តែគាត់ណែនទ្រូង រឹងគល់ក និយាយអត់កើត ហើយគាត់ឃើញកូនធ្វើអីចឹង(លេងកំប្លែងកាត់សក់) គាត់លើកមេដៃ គាត់គាំទ្រកូនៗ"។

បើតាម ស៊ុន ស្រីពេជ្រ និងកូនៗដទៃទៀត តារាសម្ដែងជើងចាស់ សងស៊ី ដែលត្រូវជាឪពុករបស់ខ្លួន នៅបន្ដលេបថ្នាំលើសឈាមជាប្រចាំ តែសុខភាពលោកនៅមាំទាំ ហូបបាន។ ពួកគេថា មិនបានប៉ុន្មានថ្ងៃទៀតទេលោកឪពុកនឹងវិលទៅរស់នៅខេត្ដវិញ ហើយពួកគេដែលជាកូនចៅភាគច្រើន កំពុងរស់នៅ និងធ្វើការរកស៊ីនៅភ្នំពេញដដែល៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី