ជើងឯកលេខ១របស់ Apple ត្រូវបានយក្សបច្ចេកវិទ្យាថ្មីកាន់កាប់ជំនួស

  • 2021-11-03 07:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែជាយក្សបច្ចេកវិទ្យា ក្ដាប់តម្លៃមូលធនទីផ្សារ (Market Cap) ខ្ពស់ជាងគេ ពេលនេះតំណែងឯកទី១ របស់ Apple ត្រូវបានដណ្ដើមយកដោយ Microsoft ដែលមានតម្លៃមូលធនទីផ្សារខ្ពស់ជាងគេដល់ទៅ ២,៥០១ ទ្រីលានដុល្លារ។ នេះបើយោងទៅតាម Companies Market Cap គិតត្រឹមដើម ខែវិច្ឆិកា ឆ្នាំ២០២១។

ងាកមក Apple វិញ មានតម្លៃមូលធនទីផ្សារត្រឹម ២,៤៦១ ទ្រីលានដុល្លារ គឺឈរនៅលេខរៀងទី២ប៉ុណ្ណោះ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២១។ យ៉ាងណាមុននេះ Apple បានឈរនៅលេខរៀងទី១ ដែលមានតម្លៃ ២,១១៥ ទ្រីលានដុល្លារ គិតត្រឹម ខែមិថុនា ឆ្នាំ២០២១។

ចំណាំ៖

  • មូលធនទីផ្សារ (Market Capitalization ហៅកាត់ថា Market Cap) គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។

  • ១ទ្រីលានដុល្លារ ស្មើនឹង ១ ០០០ ០០០ ០០០ ០០០ ដុល្លារ។

ប្រភព៖ Companies Market Cap   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី