ទីបំផុត កម្ពុជាប្រកាសអនុញ្ញាតឱ្យប្រើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ មួយប្រភេទរបស់អាមេរិក

  • 2021-11-03 08:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ។ ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ឈ្មោះ Molnupiravir ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិក។ ឆ្លងកាត់ការធ្វើតេស្តសាកល្បង ថ្នាំគ្រាប់នេះ មានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ ហើយអ្នកជំងឺមិនចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ប្រទេសឥណ្ឌូនេសុី ដែលនៅក្នុងតំបន់អាស៊ានជាមួយកម្ពុជា ក៏បានធ្វើការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ ឈ្មោះ Molnupiravir មកប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

សូមអានលិខិតរបស់ក្រសួងសុខាភិបាល ៖

អត្ថបទ ៖ សង្ហា