តាមបានកៀកបានដឹង អេង ឬទ្ធី មានមុខតំណែងចំនួន៣ហើយ ទទួលបានក្នុងខែវិច្ឆិកាដូចគ្នា!
- 2021-11-04 03:16:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមបានកៀកបានដឹង អេង ឬទ្ធី មានមុខតំណែងចំនួន៣ហើយ ទទួលបានក្នុងខែវិច្ឆិកាដូចគ្នា!
ចន្លោះមិនឃើញ
អតីតតារាសម្ដែង និងជាពិធីកររបស់ស្ថានីយទូរទស្សន៍បាយ័ន អេង ឬទ្ធី ដែលមានឈ្មោះពិតថា ម៉ែន អេង ទើបទទួលបានការចាប់អារម្មណ៍ជាថ្មី ពិមហាជន ក្រោយពីលោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្នែកពិធីករ-ពិធីការិនីរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
តាមការសង្កេតលោក អេង ឬទ្ធី យីអ៊ុនឡើងខ្លាំងតែនៅក្នុងខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដោយផ្នែកលើការត្រាស់បង្គាប់តំឡើងឋានន្ដរសក្ដិក្នុងជួរកងទ័ព និងការងារសិល្បៈចំនួនបីលើក ឬបីមុខតំណែង គឺសុទ្ធតែធ្វើឡើងនៅក្នុងខែវិច្ឆិកា ទាំងអស់។
១/ ថ្មីៗនេះ ពោលគឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ែន អេង ហៅអេង ឬទ្ធី ត្រូវបានអគ្គនាយិកាក្រុមហ៊ុនបាយ័នព័ត៌មាន លោកជំទាវ ហ៊ុន ម៉ាណា តែងតាំងជាប្រធានក្រុមពិធីករ-ពិធីការិនីផ្នែកសិល្បៈរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន។
២/ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តំឡើងឋាន្ដរសក្ដិពីនាយទាហានថ្នាក់វរសេនីយ៍ ទៅជាឧត្ដមសេនីយ៍ត្រី នៃកងយោទពលខេមរភូមិន្ទ។
៣/កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អេង ឬទ្ធី ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្ដិឧទ្ទេសបណ្ឌិត ទេព វង្ស ចេញសេចក្ដីសម្រេចតែងទាំងលោក ជាទីព្រឹក្សាផ្ទាល់របស់សម្ដេច។
ពិធីករ អេង ឬទ្ធី ត្រូវបានគេដឹងថាមានការតែងតាំង និងផ្ដល់មុខតំណែងផ្សេងទៀតពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធ។ ប៉ុន្ដែការតែងនោះមានថ្ងៃខុសៗគ្នា ហើយបើគិតមកដល់ពេលនេះលោក អេង ឬទ្ធី និងភរិយាដែលជាតារាសម្ដែង ស៊ឹម សូលីកា កំពុងមានមុខមានមាត់ខ្លាំងទាំងនៅក្នុងសង្គមសិល្បៈ និងជួររាជរដ្ឋាភិបាល៕