៨០០០ រៀលគ្រប់មុខ! ពិសេសសម្រាប់សាខា Gloria គីឡូម៉ែត្រលេខ ៦

  • 2021-11-04 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រស់ស្រាយពេលព្រឹក ជាមួយកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់!

Gloria Jean's Coffees សាខាឫស្សីកែវចាប់ផ្ដើមបើកដំណើរការបម្រើសេវាកម្មដល់ភ្ញៀវហើយ។ ពិសេសសម្រាប់ភ្ញៀវដែលមកញ៉ាំកាហ្វេរបស់ Gloria Jean's Coffees សាខាថ្មីដែលស្ថិតនៅខណ្ឌឫស្សីកែវ ម្ដុំគីឡូម៉ែត្រលេខ ៦ នឹងមានការផ្ដល់ជូនដល់អតិថិជន រាល់ការទិញភេសជ្ជៈគ្រប់ប្រភេទទាំងអស់ត្រឹមតែ ៨០០០រៀលសម្រាប់តែទំហំធំ (Large) ប៉ុណ្ណោះ តែកុំភ្លេច Check in ចូលទៅក្នុងបណ្តាញសង្គម ដើម្បីទទួលបានប្រូម៉ូសិនមួយនេះ ។

ចាំអីទៀត? បើបានជិះកាត់ កុំភ្លេចចូលកុម្ម៉ង់ម្នាក់មួយកែវណា?

បញ្ជាក់៖ ការផ្ដល់ជូននេះគឺ គិតចាប់ពីថ្ងៃទី ៣រហូតដល់ថ្ងៃទី ១០វិច្ឆិកា ឆ្នាំ ២០២១ និងសម្រាប់តែនៅក្នុងសាខាឫស្សីកែវនេះប៉ុណ្ណោះ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅ ផ្ទះលេខ A18 បុរីមនោរម្យ ផ្លូវ 200R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កាន់តែងាយស្រួលរក លោកអ្នកអាចចុចតាម Google Maps នេះ៖ https://goo.gl/maps/7mvvmGvAcmbvhzow7

ជាមួយភេសជ្ជៈច្រើនប្រភេទ និងច្រើនជម្រើស មានទាំង កាហ្វេ តែ សូកូឡា សូដាអ៉ីតាលី ផ្លែឈើក្រឡុក។ល។ អ្នកអាចកុម្ម៉ង់បានគ្រប់ទំហំកែវ ទាំងប្រភេទក្ដៅ និងត្រជាក់ទៅតាមតម្រូវការរបស់លោកអ្នក។

លោកអ្នកអាចធ្វើការខ្ចប់ ឬអង្គុយញ៉ាំនៅក្នុងហាង ដែលមានកន្លែងអង្គុយយ៉ាងធំទូលាយ បន្ថែមពីនេះ ក្នុងសាខាថ្មីនេះ ក៏មានបន្ទប់ធំទូលាយសម្រាប់ភ្ញៀវអង្គុយញ៉ាំកាហ្វេ ឬប្រជុំការងារ ឬអាចអង្គុយសិក្សាជាក្រុមបាន។

Gloria Jean's តែងតែផ្ដល់ជូនដល់អតិថិជន ជាមួយរសជាតិកាហ្វេ និងភេសជ្ជៈដែលឈ្ងុយឆ្ងាញ់ និងមានគុណភាព ហើយក៏មិនដែលភ្លេចជាមួយកម្មវិធីប្រូម៉ូសិនផ្សេងៗដល់អតិថិជនគឺថារៀងរាល់ថ្ងៃព្រហស្បតិ៍ CAPPY HOURS នៅម៉ោង ៤: 00 ល្ងាច គ្លរៀជីន គ្រប់សាខាទាំងអស់នឹងមានផ្ដល់ជូនដល់អតិថិជនជាមួយការទិញមួយ ថែមមួយ គ្រប់ភេសជ្ជៈទាំងអស់ ដោយប្រូម៉ូសិននេះមានផ្ដល់ជូនទាំងការកុម្ម៉ង់ក្នុងហាង និងខ្ចប់។

សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំកាហ្វេ តែមិនសូវមានពេលក្នុងការអញ្ជើញមកទិញ ឬចូលចិត្តច្នៃភេសជ្ជៈញ៉ាំខ្លួនឯង លោកអ្នកក៏អាចជាវប្រភេទគ្រាប់កាហ្វេយកទៅធ្វើនៅផ្ទះខ្លួនបាន។

គ្លរៀជីន មានលក់គ្រាប់កាហ្វេក្នុងមួយកញ្ចប់ ១គីឡូក្រាម ដែលមានតម្លៃត្រឹម ៣០ដុល្លារប៉ុណ្ណោះ ហើយលោកអ្នកអាចឱ្យបុគ្គលិកកិនគ្រាប់កាហ្វេដែលទិញរួចនោះ ទៅតាមចំណង់ចំណូលចិត្ត ឬឱ្យសមស្រមទៅនឹងប្រភេទសម្ភារៈដែលលោកអ្នកឆុង។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ ចង់បើកអាជីវកម្មផ្ទាល់ខ្លួន ជាមួយប្រ៊េនកាហ្វេ គ្លរៀជីន អ្នកអាចជ្រើសរើសប្រភេទ Mini Store Gloria Jean’s Coffees ឬ (Full Store Gloria Jean’s Coffees) ដែលមានតម្លៃត្រឹមតែ៖

  • ចំពោះ MINI STORE គឺជាហាងទំហំតូចដែលកំណត់ត្រឹម ៣៥ ម៉ែត្រការ៉េ ឬតិចជាងនេះ។ សម្រាប់ការបង់ថ្លៃទិញសិទ្ធហ្វ្រេនឆាយគឺ ៥០០០ ដុល្លារ ហើយសម្រាប់ការសាងសង់ ការដេគ័រហាង សម្ភារៈប្រើប្រាស់ និងឧបករណ៍សម្រាប់ឆុងកាហ្វេផ្សេងៗ គឺខ្ទង់ ៣៥,០០០ ដុល្លារ ដែលជាតម្លៃប្រហាក់ប្រហែល (អាស្រ័យលើការសាងសង់ និងដេគ័រ)។
  • ចំពោះ FULL STORE វិញគឺជាហាងទំហំតូចដែលកំណត់ត្រឹម ១០០ ម៉ែត្រការ៉េឡើង។ សម្រាប់ការបង់ថ្លៃទិញសិទ្ធហ្វ្រេនឆាយគឺ ២៥,០០០ ដុល្លារ។ ហើយសម្រាប់ការសាងសង់ ការដេគ័រហាង សម្ភារៈប្រើប្រាស់ និងឧបករណ៍សម្រាប់ឆុងកាហ្វេផ្សេងៗ គឺខ្ទង់ ១០០,០០០ ទៅ ១៥០,០០០ ដុល្លារ ដែលជាតម្លៃប្រហាក់ប្រហែល (អាស្រ័យលើការសាងសង់ និងដេគ័រ)។

នេះគឺជាការប៉ាន់ស្មានដែលបានបញ្ចូល តម្លៃសិទ្ធហ្វ្រេនឆាយរួចជាស្រេច។

សម្រាប់ការទិញ Franchise របស់ Gloria Jean's Coffees Cambodia លោកអ្នកមិនចាំបាច់ហត់នឿយក្នុងការរៀបចំនោះទេ ព្រោះថាខាងក្រុមការងាររបស់ គ្លរៀជីន នឹងរៀបចំជូនលោកអ្នកទាំងសម្ភារៈ ការរៀបចំហាង បុគ្គលិក និងដេគ័រផ្សេងៗ។ ដូច្នេះរាល់ការជ្រើសរើសប្រភេទ Store ណាមួយ ក្រុមការងារនឹងរៀបចំជូនលោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់៖

  • ហ្វេសបុកផេក៖ Gloria Jean's Coffees Cambodia
  • ទីតាំងហាងកាហ្វេគ្លរៀជីនសាខាឫស្សីកែវ៖ អាសយដ្ឋាន៖ A18 បុរីមនោរម្យ ផ្លូវ200R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
  • លេខទំនាក់ទំនង៖ ០៩០ ៩៨៤ ៧៧៧ និង ០៧០ ៩៨៤ ៧៧៧
  • ម៉ោងបើកនិងបិទហាង៖ 6ព្រឹក ដល់8 យប់៕

អត្ថបទ៖ សុខុន សុម៉ាភាវី