ច្បាស់​ការ​ហើយ​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ កំណត់​យក​ថ្ងៃ​នេះ...​

  • 2021-11-04 08:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ បាន​កំណត់​យក​ថ្ងៃ​ប្រារព្ធ​ពិធី​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​លើក​ពេល​ទៅ​ឆ្នាំ​២០២២​ ហើយ​នេះ​គឺ​យក​ថ្ងៃ​ទី១២​ ដល់​២៣​ ខែ​ឧសភា​ ក្នុង​ការ​ប្រកួតប្រជែង។​

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​ Zing News​ បាន​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី២​ វិច្ឆិកា​ ២០២១​ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ Vu Duc Dam​ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​រៀបចំ​ស៊ីហ្គេម​ លើក​ទី៣១​ របស់​ខ្លួន​ ក្នុង​នោះ​ក៏​បាន​កំណត់​យក​ថ្ងៃ​ប្រកួត​ច្បាស់​ហើយ​គឺ​ថ្ងៃ​ទី១២​ ដល់​ ២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២។​

ឧបនាយករដ្ឋមន្ត្រី​ខាង​លើ​នេះ​ បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ ហាណូយ​ ធ្វើ​ជា​អធិបតី​ និង​សម្របសម្រួល​ជាមួយ​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​រៀបចំ​ផែនការ​រៀបចំ​ពិធី​បើក​ ​បិទ​ ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី៣១​ ឲ្យ​មាន​ភាព​ឱឡារិក​ផង​ដែរ។​

រូបភាព Zing news

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ ដែល​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​២០២១​ នេះ​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​២០២២ វិញ។​ ក្នុង​នោះ​វៀតណាម​ជា​ម្ចាស់​ផ្ទះ​ទើប​តែ​កំណត់​ថ្ងៃ​ប្រារព្ធ​ពិធី​ច្បាស់លាស់កាល​ពី​ថ្ងៃ​ទី២​ វិច្ឆិកា​ ឆ្នាំ​២០២១​ នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​