ជើងខ្លាំងថតពីលើអាកាស DJI បញ្ចេញផលិតផលថ្មី Mavic 3 តម្លៃទាបជាងគេជាង២ពាន់ដុល្លារ

  • 2021-11-05 07:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន DJI ដែល​មាន​ល្បីឈ្មោះ​បោះសំឡេង​ក្នុង​វិស័យ​ថត​រូបជាច្រើន​​ឆ្នាំ ទើប​នឹង​បាន​បញ្ចេញ​ផលិត​ផល​ជំនាន់​ចុងក្រោយ​របស់​ខ្លួនមួយទៀត​គឺ DJI Mavic 3 និង Mavic 3 Cine ។

DJI Mavic 3 និង Mavic 3 Cine

Drone ទាំងពីរ មានចំណុចរួមដូចគ្នាសុទ្ធតែបំពាក់មកជាមួយ Dual Camera System ដូចគ្នាប្រើប្រាស់សេនស័រ 4/3 CMOS អាច​ថតរូបភាពនៅក្នុងកម្រិត 20MP ចំពោះវីដេអូ Drone ទាំងពីរថតដល់កម្រិត 4K និងឡើងដល់ 120fps ។

តាមរយៈជាការអះអាងពីក្រុមការងារ DJI ឡេននេះអាចថតបានពណ៌បែបធម្មជាតិចេញពីកាមេរ៉ាផ្ទាល់តែម្ដង ប៉ុន្តែ DJI ក៏ផ្តល់ជម្រើសមួយទៀត បើអ្នកមិនចង់ប្រើ Color Profile ស្រាប់របស់ Hasselblad អាចថតវីដេអូ 10-bit D-Log រើសកម្រិតពណ៌ដោយខ្លួនឯងតាមចិត្ត​។

កាមេរ៉ានៅលើ Mavic 3 និង Mavic 3 Cine បំពាក់ជាមួយ Hasselblad Natural Color Solution មកដូចគ្នា។ វាទាំងពីរ​បំពាក់ដោយ​ឡេន Hybrid Zoom Lens មួយទៀត​ដើម្បី​អាច​​ថត​ពង្រីក Digital Zoom បាន ២៨ ដងឯណោះ។

Drone ទាំងពីរមានថ្ម អាចហោះខ្ទង់ ៤៦ នាទី បើធៀបគ្នាជាមួយជំនាន់មុនកាលពី Mavic 2 ថ្មរស់បានខ្ទង់ ៣០ នាទីប៉ុណ្ណោះពេលសាកពេញម្ដង។

Drone ទាំងពីរម៉ូឌែល DJI ក៏នៅតែបើកឲ្យអ្នកអាចធ្វើថតវីដេអូតាម Profile ស្ដង់ដារ H.264 និង H.265 បាន ប៉ុន្តែគ្មានមុខងារ HDR Video ទេ។

ចំពោះម៉ូឌែល DJI Mavic 3 Cine ខុសពី Mavic 3 នៅត្រង់ថា វាមានសមត្ថភាពថតវីដេអូនៅក្នុងកម្រិត 5.1K និងឡើងដល់ 50fps ក្នងប្រភេទ file របស់ Apple ProRes 422 HQ មកស្រាប់នូវមេម៉ូរីប្រភេទ SSD ដល់ទៅ 1TB មកតែម្ដង។

លើសពីនេះទៀត DJI ក៏បានបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ​ជាច្រើនដូចជា៖ មុខងារតាមដានស្វ័យប្រវត្តិ។ ឧទាហរណ៍៖ Drone ទាំងពីរសុទ្ធតែមានលទ្ធភាពអាចតាមដាន Object មានចម្ងាយដល់ទៅ ២០០ម៉ែត្រ។ បើធៀបនឹងជំនាន់មុន វាតាមដានបានតែ ២០ ម៉ែត្រប៉ុណ្ណោះ។

មុខងារ Advanced "Return to Home" គឺជាវិធីសាស្រ្តថ្មីក្នុងការកំណត់ឲ្យ Drone ចងចាំផ្លូវត្រឹមត្រូវ ដើម្បីត្រលប់ទៅកាន់ទីតាំងដើមវិញ ភ្ជាប់ជាមួយ​នឹង​មុខងារ APAS 5.0 គឺជាអ្នកបញ្ជាឲ្យ Drone ធ្វើសកម្មភាពនោះមកវិញដោយស្វ័យប្រវត្តិ។

ក្នុងនោះមុខងារ ActiveTrack 5.0 ថ្មីរបស់ DJI អាចចាប់យកឬ Follow Subject ណាមួយ។ វាអាចហោះបានគ្រប់ទិសទាំងអស់ ខណៈពេល Follow តាម Subject នោះវាក៏អាចប្រើប្រាស់សេនស័រជំនួយនៅលើកាមេរ៉ាដើម្បីបន្តតាមបើទោះជាធ្វើដំណើរហួសពី Frame ក៏ដោយ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

សម្រាប់ម៉ូឌែល DJI Mavic 3 តម្លៃ DJI Mavic 3 គឺមានជម្រើស ២១៩៩ ដុល្លារនិងឡើងដល់ ២៩៩៩ ដុល្លារ។ សម្រាប់ជម្រើស Fly More Combo គឺជាកញ្ចប់មួយមានមកស្រាប់នូវគ្រឿង Accessory សំខាន់ៗបន្ថែម។

សម្រាប់ម៉ូឌែល DJI Mavic 3 Cine ដាក់លក់ តម្លៃ ៤៩៩៩ ដុល្លារ មានភ្ជាប់មកជាមួយកញ្ចក់គ្រឿង Accessory មកស្រាប់។ បញ្ជាក់៖ តម្លៃទាំងនេះជាតម្លៃក្រៅស្រុក៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា