ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់

  • 2021-11-05 08:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ សម្រាប់ចាក់ឱ្យប្រជាជនដែលមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅ។

ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់គឺប្រើតែក្នុងកំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ១៩ ដែលកំពុងកើតមាន និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។

វ៉ាក់សាំង COVAXIN ត្រូវបានផលិតដោយក្រុមហ៊ុន Bharat Biotech របស់ប្រទេសឥណ្ឌា។ ហើយថ្មីៗនេះត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់អនុញ្ញាតឱ្យធ្វើការប្រើប្រាស់បន្ទាន់ផងដែរ សម្រាប់ចាក់បង្ការជំងឺកូវីដ-១៩៕

លិខិតរបស់ក្រសួងសុខាភិបាល ៖

អត្ថបទ ៖ សង្ហា