សង្ស័យថា​ស្មាតហ្វូន​ដែល​បំពាក់ឈីប Snapdragon 898 មុនគេ អាចជា Xiaomi

  • 2021-11-05 09:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈទិន្នន័យ​នៃការធ្វើតេស្ត​ឈីប Snapdragon 898 ​ដែលបាន​លេចធ្លាយ​លើបណ្តាញ​អនឡាញ គេជឿជាក់ថា ស្មាតហ្វូន​មុនគេ​ដែលបំពាក់ឈីបនេះ អាចជា Xiaomi 12 ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ប្រកាស​ចេញ​នៅអំឡុងខែធ្នូឆ្នាំ​២០២១​ខាងមុខ។

បន្ទាប់ពីធ្វើតេស្តរួច ឈីបជំនាន់ក្រោយបំផុត​របស់ក្រុមហ៊ុន Qualcomm មួយនេះ ត្រូវគេដឹងថា ទទួលបាន​ពិន្ទុ Benchmark ខ្ពស់ជាង Snapdragon 888 ប្រហែល១៥% និង​ខ្ពស់ជាង Snapdragon 888+ ប្រហែល ៥%។

ក្នុងការបំពាក់​នៅលើស្មាតហ្វូន ឈីប Snapdragon 898 ត្រូវដំណើរការជាមួយ​ CPU ប្រភេទ octa-core (3.0 GHz Cortex-X3 & 3x 2.5GHz Cortex-A710) រួមជាមួយ​នឹង GPU Adreno 730។

វាមិនមែន​ជារឿង​គួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលស្មាតហ្វូន Xiaomi បំពាក់ឈីប​ថ្មីមុនគេ​បែបនេះ។ តួយ៉ាងស្មាតហ្វូន Xiaomi mi 11 ក៏ជាស្មាតហ្វូន​មុនគេ​ដែលប្រើឈីប Snapdragon 888 ដែល​ប្រកាស​ចេញ​កាលពីខែធ្នូ ឆ្នាំ​២០២០​ផងដែរ។

ក្រៅពីការ​បំពាក់​ឈីប Snapdragon 898 ស្មាតហ្វូន Xiaomi 12 ត្រូវបាន​ជឿជាក់​ថា នឹងមក​ជាមួយអេក្រង់កោង ល្បឿន 120Hz មាន​ len ទម្លុះអេក្រង់​ដែល​ជាកាមេរ៉ាសែលហ្វី ។ ឯកាមេរ៉ាខាងក្រោយ អាចនឹង​មាន​ទំហំ 50MP ដែល​ប្រើប្រាស់​សេនស័រ ISOCELL HP1 របស់​ Samsung។ វា​នឹង​មាន​ RAM 16GB និងអង្គផ្ទុកទិន្នន័យទំហំ 1T ទៀតផង៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី