រំភើបទេ? T-ARA បោះដំណឹង Comeback ជាមួយនឹងអាល់ប៊ុមថ្មីនៅខែនេះហើយ

  • 2021-11-08 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០៨ ខែវិច្ឆិកា ក្រុមហ៊ុនផ្សព្វផ្សាយ dingo បាន​បង្ហើបពីដំណឹង​ល្អ នៃ​ការ​សហការរវាង​ខ្លួន​ជាមួយនឹង T-ara

បើយោងតាម dingo ក្រុម T-ara នឹង​វវិល​ត្រឡប់​មក​វិញ​ជាមួយ​នឹង​អាល់ប៊ុមទោល​ថ្មី​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា ។ ការ​វិល​វិញ​នេះ គឺជា​ការបង្ហាញ​មុខលើកដំបូងរបស់ក្រុម ក្រោយ​ស្ងាត់ចេញ​មុខ​រួម​រយៈពេល​ ៤ឆ្នាំ គិត​ចាប់ពីឆ្នា ២០១៧ មក​ (បេល​ចេញ​អាល់ប៊ុមទោល "What’s My Name”)។

យ៉ាងណា​មិញ អ្នកគាំទ្រ​មួយ​ចំនួន​ក៏នៅ​ចាំ​មិនភ្លេច​ដែរ​ថា សមាជិក​ T-ara ធ្លាប់​បាន​បង្ហើប​តម្រុយ​ពីការ Comeback ជាមួយនឹង​ Poster ស្រស់ស្អាត អម​នឹង​ឃ្លាថា "Coming Soon” លើ Instagram

តើអ្នក​រំភើប​នឹង​ការ​វិល​វិញ​របស់ T-ara ទេ?

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី