ក្រុងភ្នំពេញប្រកាសអនុញ្ញាតឱ្យមានពិធីអាពាហ៍ពិពាហ៍-បុណ្យផ្សេងៗឡើងវិញហើយ តែត្រូវឆ្លងកាត់លក្ខខណ្ឌអស់នេះជាមុនសិន
- 2021-11-08 10:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងភ្នំពេញប្រកាសអនុញ្ញាតឱ្យមានពិធីអាពាហ៍ពិពាហ៍-បុណ្យផ្សេងៗឡើងវិញហើយ តែត្រូវឆ្លងកាត់លក្ខខណ្ឌអស់នេះជាមុនសិន
ចន្លោះមិនឃើញ
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅត្រង់ប្រការ ១ ថា៖ «ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយ កំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ»។
តាមសេចក្ដីជូនដំណឹងបញ្ជាក់ច្បាស់ថា ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០ នាក់ ក្នុងមួយពិធី ខាងលើនេះ គឺសំដៅទៅលើ ក្រុមគ្រួសារម្ចាស់កម្មវិធី សាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែក ចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ។
បន្ថែមលើពីនេះ ម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជនសមស្របសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យប្រពៃណីផ្សេង ទៀត និងត្រូវដាក់ពាក្យស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលខណ្ឌនៃទីតាំងប្រារព្វជាមុនសិន ដើម្បីពិនិត្យនិងសមចជូន។
ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធ ដើម្បីទទូលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិ ស្តង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ-ភេសជ្ជៈ) កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ។៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕