Man Utd នៅ​តែ​មិន​ទាន់​មាន​ផែនការ​ដក​​ Ole ​ទេ​ ទោះ​ចាញ់​ Man City ២-០

  • 2021-11-08 12:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United នៅ​តែ​មិន​ទាន់​មាន​ផែន​ការ​ដក​លោក​ Ole Gunnar Solskjaer ពី​អ្នក​ចាត់​ការ​ក្លឹប​នៅ​ឡើយ​ទេ​ ទោះ​ចាញ់​ក្លឹប​ Manchester City ក្នុង​លទ្ធផល​ ២-០ ក្របខ័ណ្ឌ​ Premier Leaegue កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​តំណែង​របស់​លោ​ក Solskjaer ចាប់​ផ្ដើម​រង្គោះរង្គើ​ខ្លាំង​ និង​មាន​ព័ត៌មាន​ជា​ច្រើន​ថា​លោក​នឹង​អាច​បញ្ចប់​តួនាទី​ ក្រោយ​ចាញ់​ Liverpool បាក់​មុខ​ ៥-០ កាល​ពី​លើក​មុន​ម្ល៉េះ​។ ប៉ុន្តែ​ខាង​ក្លឹប​នៅ​ផ្ដល់​ឱកាស​ឲ្យ​លោក​ ដែល​ជា​លទ្ធផល​ Man Utd ឈ្នះ​ Spurs ៣-០ និង​ស្មើ​នឹង​ Atalanta ២-២ ។ ដូច្នេះ​​ទោះ​ជា​​ចាញ់​ Man City អាទិត្យ​មុន​នេះ​ ខាង​ក្លឹប​នឹង​​​ផ្ដល់​ឱកាស​ឲ្យ​លោក​ Ole នៅ​ដឹក​នាំ​ដដែល​។​

សារព័ត៌មាន​ Sky Sports ក៏​បាន​សួរនាំ​លោក​ Ole ផង​ដែរ​ថា​ តើ​មាន​ភាព​ភ័យ​ព្រួយ​នឹង​តំណែង​របស់​លោក​នៅ​ Man Utd អត់​ក្រោយ​ចាញ់​ Man City បែប​នេះ​? លោក​ក៏​បាន​តប​ថា​ លោក​មិន​ទាន់​មាន​អារម្មណ៍​បែប​ហ្នឹង​នៅ​ឡើយ​ទេ​ ដោយ​លោក​នៅ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ក្លឹប​នៅ​ឡើយ​ ហើយ​ជឿជាក់​ថា​នឹង​នាំ​យក​លទ្ធផល​ល្អៗ​មក​វិញ​ ក្នុង​ប្រកួត​ក្រោយ​ៗ​។

នៅ​ខណៈ​នេះ​ Man Utd ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៦ ក្នុង​ប្រកួត​ PL ដែល​មាន​ ១៧​ពិន្ទុ​ ខណៈ​អ្នក​នាំ​មុខ​គេ​គឹ Chelsea មាន​ ២៦​ពិន្ទុ​៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី