​​ខ្មែរទំនងអាចផលិត​កាំភ្លើង​​​ដោយ​ខ្លួន​ឯង​សម្រាប់​ប្រើប្រាស់​ក្នុង ​ពេល​ធ្វើ​សង្គ្រាមចាប់ពីចុងសម័យអង្គរ រហូតមក

  • 2021-11-09 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មិន​ទាន់​មាន​ភស្តុតាង​១០០​ភាគ​រយ​បញ្ជាក់​ថា ប្រទេស​ខ្មែរ​បាន​ផលិត​កាំភ្លើង​ធំ​ដោយ​ខ្លួន​ឯង​សម្រាប់​ប្រើប្រាស់​ក្នុង ​ពេល​ធ្វើ​សង្គ្រាម​នៅ​អំឡុង​សតវត្សរ៍​ទី១៤ ហើយ​បញ្ហា​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​ និង​ពិភាក្សា​វែក​ញែក​នោះ តែ​បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាកស្នាម​ប្រវត្តិសាស្រ្ត និង​សំណល់​កាំភ្លើង​ធំ​ជាច្រើន​ដើម អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​បាន​សន្និដ្ឋាន​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើប្រាស់​តាំង​ពី​អំឡុង កាល​សម័យ​អង្គរ​មក​ម្ល៉េះ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ការ​សន្និដ្ឋាន​នេះ នៅ​មិន​ទាន់​ទូលំ​ទូលាយ​នៅ​ឡើយ ខណៈ​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ឯក​សារ​ណា​លើក​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឲ្យ​បាន​ ច្បាស់​នៅ​ឡើយ​។

យោង​តាម​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ធ្លាប់​ប្រើ​កាំភ្លើង​ធំ​ធ្វើ​សង្គ្រាម​តតាំង​ជាមួយ​នឹង​ បច្ចា​មិត្ត​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៤ ប៉ុន្តែ​​ការ​ប្រើ​កាំភ្លើង​ធំ​ដ៏​មាន​ឥទ្ធិពល​​នា​សម័យ​នោះ មិន​មាន​បញ្ជាក់​ពី​ប្រភព​ ឬ​ឯក​សារ​ប្រវត្តិសាស្ត្រ​ណា​មួយ​ថា ខ្មែរ​ជា​អ្នក​ផលិត​ដោយ​ខ្លួន​ឯង ឬ​​នាំ​ចូល​ពី​​អឺរ៉ុប ឬ​ប្រទេស​ចិន​នោះ​ឡើយ​។

តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​ពិភពលោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​ទេ ព្រោះ​ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​ចូល​មក​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​នោះ គឺ​នៅ​អំឡុង​ឆ្នាំ​១៥២១ ដែល​ត្រូវ​គ្នា​នឹង​សតវត្ស​ទី​១៦ នៃ​គ្រិស្តសករាជ ហើយ​ក៏​ជា​សម័យ​កាល​ក្រោយ​អង្គរ​ដែរ ពោល​គឺ​នៅ​ពេល​ការ​ចូល​មក​ដល់​របស់​ពួក​អឺរ៉ុប​ដំបូង​ខ្មែរ​មាន​កាំភ្លើង​ ធ្វើ​សង្គ្រាម​រួច​ទៅ​ហើយ​។

ភស្តុតាង​មួយ​ផ្សេង​ទៀត​សម្រាប់​ជា​គន្លឹះ​ក្នុង​ការ​ស្រាវជ្រាវ គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​បាន​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ ភ្នំពេញ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​បុរាណ​នៅ​លើ​តួ​កាំភ្លើង​ផង​ដែរ ។ ទោះបីជា​ការ​កត់​ត្រា​ពី​ការ​ប្រើ​កាំភ្លើង​ធំ​ក្នុង​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ខ្មែរ នៅ​អំឡុង​សតវត្សរ៍​ទី​១៤ និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម តែ​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ឯក​សារ​ប្រវត្តិសាស្ត្រ និង​ព្រឹត្តិការណ៍​ពិភពលោក៕

ខាងក្រោមជារូបភាព កាំភ្លើងធំមួយដើម មាននាម « ឧណហ្លួងឥន្រ្ទាតេជ » ប្រហែលសម័យលង្វែក រកឃើញនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៖

កែសម្រួល៖ សៀនហួរ

អត្ថបទថ្មី