DLOW ប្រាប់គន្លឹះទទួលបានប្រជាប្រិយភាពលឿន ក្នុងអាជីពជា Streamer របស់ខ្លួន
- 2021-11-10 04:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DLOW ប្រាប់គន្លឹះទទួលបានប្រជាប្រិយភាពលឿន ក្នុងអាជីពជា Streamer របស់ខ្លួន
ចន្លោះមិនឃើញ
Dlow គឺជា Streamer ដែលកំពុងមានប្រជាប្រិយភាពលើបណ្ដាញសង្គមហ្វេសបុក និងពិសេសអ្នកចូលមើលការប្រកួតកីឡា E-Sport នៅកម្ពុជានាពេលកន្លងមក។ Dlow ដែលមានឈ្មោះពិតថា ទូច តុងហេង លោកតែលេចមុខធ្វើជា Caster ជាញឹកញាប់រាល់ការប្រកួតកីឡា E-Sport នៅកម្ពុជានាពេលកន្លងមក។
ចាប់ផ្ដើមធ្វើជាអ្នកឡាយហ្គេមដំបូងកាលអំឡុងខែ វិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ DLOW បានទាញចំនួនអ្នកគាំទ្រជាច្រើននៅលើហ្វេសបុក ដោយមានចំនួនអ្នក Follow នៅលើផេករបស់ខ្លួនជាង 400K ហើយ។ ការទាញប្រជាប្រិយភាពបាននេះហើយធ្វើឲ្យ DLOW ទទួលបានការងារជាបន្តបន្ទាប់ក្នុងអាជីពរបស់ខ្លួន។ ហើយនេះគឺជាគន្លឹះមួយចំនួនដែល DLOW បង្ហាញប្រាប់ដើម្បីទទួលបានប្រជាប្រិយភាពលឿន សម្រាប់អ្នកចង់ក្លាយខ្លួនធ្វើជាអ្នកឡាយហ្គេមនៅលើហ្វេសបុក។
កត្តាដែលធ្វើឲ្យមានអ្នកគាំទ្រច្រើនគឺ ត្រូវមានសមត្ថភាពខ្លាំងជាគូរប្រកួតគឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស នឹងត្រូវរកវិធីសាស្ត្រជាមួយក្រុមរបស់ខ្លួនធ្វើយ៉ាងណាឲ្យមានប្រៀបជាងគូរប្រួត។ មួយទៀត DLOW បានប្រាប់ថាដើម្បីទាញហ្វេនបានកាន់តែច្រើនគឺត្រូវនិយាយជាមួយហ្វេនៅយើងឡាយម្ដង និងព្យាយាមឆ្លើយតប Comment និយាយាលេងសើចឲ្យបានច្រើន ផ្ដល់ភាពសប្បាយរីករាយទៅកាន់ហ្វេនរបស់ខ្លួន នេះក៏អាចធ្វើឲ្យបរិយាកាសនៅពេលយើងឡាយហ្គេមម្ដងៗមិនធុញដែរុ។
ចំណុចនេះសំខាន់មួយទៀតនេះគឺយើងត្រូវប្រម៉ូតខ្លួនឯងនៅក្នុងបណ្ដាញសង្គមផ្សេងៗ ដូចជា Facebook, YouTube, TikTok យកវីដេអូដែលខ្លួនលេងហ្គេមឬ វិដេអូផ្សេងៗដែលផ្ដល់ចំណេះដឹងទៅកាន់ហ្វេន បង្ហោះនៅលើបណ្ដាញសង្គមដែលមានអ្នកលេងច្រើន និងធ្វើគេកាន់តែស្គាល់យើងបានកាន់តែច្រើន។
គូសបញ្ជាក់ដែរថាមុនចាប់យកអាជីពជាអ្នកឡាយហ្គេមនេះ DLOW ប្រាប់ថាលោកបានសុំការអនុញ្ញាតពីគ្រួសារបានត្រឹមត្រូវ ព្រោះលោកគិតថាបច្ចុប្បន្នកីឡា E-Sport នៅកម្ពុជាកំពុងដើរទៅមុខ និងរំពឹងថានេះគឺជាការងារមួយដែលខ្លួនស្រលាញ់តាំងពីតូចមក និងមានទំនុកចិត្តលើខ្លួនឯង។ប្រឡូកចូលអាជីពជាអ្នកឡាយហ្គេមនេះលេញលេញ DLOW ប្រាប់ថាមួយថ្ងៃជាមធ្យមលោកឡាយហ្គេមត្រឹម ៦ម៉ោងប៉ុណ្ណេះ តែថ្ងៃខ្លះក៏លើសនិងដែរ។
ក្នុងនាមជាអ្នកចូលចិត្តកីឡា E-Sport សម្រាប់អ្នកចូលចិត្តលេងហ្គេម សូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើអណាចារ និង អំពើអសីលធម៌ផ្សេងៗ។ ព្រោះក្នុងនាមជាអ្នកដែលស្រឡាញ់វិស័យនេះ មិនចង់ឃើញវិស័យកីឡា E-Sport ត្រូវបានគេស្អប់ និងគិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើ សម្ថតភាព ភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ៕