ច្បាស់ហើយ! នេះតម្លៃ Google Pixel 6 និង Pixel 6 Pro មានលក់នៅខ្មែរ
- 2021-11-10 06:10:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! នេះតម្លៃ Google Pixel 6 និង Pixel 6 Pro មានលក់នៅខ្មែរ
ចន្លោះមិនឃើញ
Pixel 6 និង Pixel 6 Pro រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ (កាមេរ៉ាមុខ) ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។
Google ទើបប្រកាសចេញ Pixel 6 និង 6 Pro ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។ តាមប្រភពពីហាង Sokly Phone Shop បានដាក់តម្លៃលក់ដូចខាងក្រោម៖
គូសបញ្ជាក់ថា Google ត្រកូលជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់៕