ពលីដើម្បីជាតិ ដូច្នេះជាតិតបស្នងតារា​ទាំងនេះវិញ ដោយប្រគល់ងារកិត្តិយសផ្សេងៗគ្នា

  • 2021-11-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាទូទៅ​ តារា​ដែល​បង្ហាញនូវរូបភាព​ល្អៗនៅ​កូរ៉េ ត្រូវ​បាន​គេ​លើកថា​ជា​បុគ្គលគំរូ​ប្រចាំប្រទេស ជាហេតុពួកគេ​ក៏ត្រូវ​ក្លាយជា​អ្នក​ដែល​គេជូន​នូវ​រហស្សនាមថ្នាក់ជាតិជាបន្តបន្ទាប់។

ក្នុង​ចំណោម​តារា​ល្បីៗប្រចាំ​វិស័យសិល្បៈកូរ៉េ​ តើ​មាន​អ្នកណា​ខ្លះ​ ដែលមាន​ងារ «Nation» ពីមុខ ឬ​ត្រូវបានជនជាតិកូរ៉េលើកតម្កើងខ្លាំង? មក​ដឹង​ដូច​តទៅ៖

​១. Jun Ji Hyun ត្រូវ​បាន​គេ​លើកជា «Nation’s First Love»​

​២. Rain ត្រូវ​បាន​គេ​លើកជា «The Nation’s Thief» ដែលឆក់បេះដូងមនុស្សជា​ច្រើន​

​៣. Kim Tae Hee ត្រូវ​បាន​គេ​លើកជា «The Perfect Daughter of Your Mother»​

​៤. BTS, Bong Joon Ho, Son Heung Min, Kim Yuna និង Faker ត្រូវ​បាន​គេ​លើកជា«Living National Treasures»​

​៥. EXO ត្រូវ​បាន​គេ​លើកជា «Nation’s Pick»​

​៦. BIGBANGត្រូវ​បាន​គេលើកជា «Nation’s Boy Group»​

​៧. Girls’ Generation ត្រូវ​បាន​គេ​លើកជា «Nation’s Girl Group»​

​៨. IU ត្រូវ​បាន​គេ​លើកជា «Nation’s Little Sister» និង «Nation’s Sweetheart»​

​៩. Yoo Seung-ho , Park Bo Geum និង Yeo Jin Goo ត្រូវ​បាន​គេ​ស្គាល់ថា​ជា «Nation’s Little Brother»​

​១០. Hyun Bin, Gong Yoo, So Ji-sub និង Gang Dong-won ត្រូវ​បាន​គេ​លើកជា «The 4 National Diamonds»​

​១១. Bae Suzy ត្រូវ​បាន​គេ​លើកជា «Nation’s First Love»​

​១២. Kim Hae Sook, Kim Mi Kyungនិង Lee Jeong-eun ត្រូវ​បាន​គេ​លើកជា «Nation's Mothers»​

​១៣. Yoo Jae Seok ត្រូវ​បាន​គេ​លើកជា «Nation’s MC»​

​១៤. Jung Hae In និង Seo Kang Joonត្រូវ​បាន​គេ​លើកជា «Nation's Younger Boyfriends»​

​១៥. Yuri ត្រូវ​បាន​គេ​លើកជា «Nation’s Daughter-In-Law»​

​១៦. Eric Nam ត្រូវ​បាន​គេ​លើកជា «Nation’s Boyfriend»​

ប្រភព៖ beauty321   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី