ស្រួលហើយមិនចាំបាច់ដើរចែកធៀបដល់ផ្ទះក៏បាន ក្រសួងស្នើឱ្យអញ្ជើញតាមទូរសព្ទ តាមអនឡាញ ហើយចំណងដៃវិញទូទាត់តាម App ទៅ

  • 2021-11-11 02:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅត្រង់ចំណុច ស្ដីអំពីការរក្សាគម្លាតសុវត្ថិភាព និងការកាត់បន្ថយជំនួបដោយផ្ទាល់ នៃនីតិវិធីប្រតិបត្តស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖

កាត់បន្ថយជំនួបដោយផ្ទាល់ចំពោះកិច្ចការណាដែលអាចអនុវត្តបានពីចម្ងាយ ដូចជា ការអញ្ជើញភ្ញៀវតាមទូរស័ព្ទ បណ្ដាញទាក់ទងសង្គម ឬមធ្យោបាយផ្សេងៗទៀត ក៏ដូចជាការចងចំណងដៃជាសាច់ប្រាក់ និងការទូទាត់សាច់ប្រាក់លើសេវាកម្មផ្សេងៗ តាមប្រព័ន្ធធនាគារ ឬសេវាផ្ទេរប្រាក់ ជាដើម។

រូបតំណាង

បន្ថែមលើពីនេះទៀតនៅក្នុងកម្មវិធី ត្រូវរក្សាគម្លាតសុវត្ថិភាពអប្បបរមាក្នុងចម្ងាយ ១.៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ករណីនេះត្រូវបានលើកលែងចំពោះកូនកំលោះ កូនក្រមុំ ឪពុក ម្តាយ អ្នករស់នៅក្នុងផ្ទះជាមួយគ្នា និង អ្នកដែលត្រូវស្ថិតនៅកៀកគ្នាទៅតាមភាពចាំបាច់នៃកិច្ចពិធី ។

នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងក៏បានបញ្ជាក់ទៀតថា ម្ចាស់ដើមការ មានឪពុកម្ដាយខាងប្រុស ខាងស្រី កូនកំលោះ កូនក្រមុំ សាច់ញាតិ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ជាមុនសិន មុននឹងធ្វើពីធី ។ ចំណែកភ្ញៀវដែលអញ្ជើញចូលរួម ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ដែលម្ចាស់កម្មវិធី គឺជាអ្នកពិនិត្យដោយផ្ទាល់ ៕