ត្រៀមជួបជាមួយកញ្ញា អ៊ួង ស្រីខួច តស៊ូពីកម្មការនីរោងចក្រ ក្លាយជាសហគ្រិនឆ្នើម ជោគជ័យលើមុខជំនួញ

  • 2021-11-11 09:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់សប្តាហ៍ថ្មី កម្មវិធីជជែកពីមុខជំនួញ Starting Up សូមនាំប្រិយមិត្តទៅជួបជាមួយនឹងវាគ្មិនមួយរូប ដែលជាសហគ្រិន ជោគជ័យខ្លាំងនឹងមុខជំនួញក្នុងសម័យកូវីដ។ កញ្ញា អ៊ួង ស្រីខួច សហស្ថានិកក្រុមហ៊ុន កម្ចាត់សត្វកណ្តៀរ និងរៀបចំប្រព័ន្ធការពារ ECO HOPE SERVICE Co.,LTD នឹងចូលខ្លួនមកបកស្រាយគន្លឹះដែលធ្វើឱ្យកញ្ញាជោគជ័យក្នុងជំនួញ។

កញ្ញា អ៊ួង ស្រីខួច សព្វថ្ងៃអាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ កញ្ញា កើតក្នុងគ្រួសារអ្នកធ្វើចម្ការមានជីវភាពមិនសូវធូធារ។ ក្នុងឆ្នាំ​២០០៦ ពេលសាលាវ៉ាកង កញ្ញា ស្រីខួច បានឆ្លៀតទៅធ្វើការរោងចក្រ បានប្រាក់ខែ ៧០ដុល្លារ។ រហូតដល់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងឆ្នាំ២០១០ កញ្ញា បានចូលសិក្សាថ្នាក់មហាវិទ្យាល័យផ្នែក សណ្ឋាគារនិងបដិសណ្ឋាកិច្ច នៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។

ចុងឆ្នាំ២០១៥ សម្រេចចិត្តចេញរកសុីខ្លួនឯង ផ្តើមដោយដើមទុន ៣០០ដុល្លារប៉ុណ្ណោះ។ សម័យកូវីដ ក្រុមហ៊ុនកម្ចាត់សត្វកណ្តៀរ និងរៀបចំប្រព័ន្ធការពារ របស់កញ្ញា ទទួលបានជោគជ័យ មានអតិថិជនគាំទ្រច្រើន ស្ទើរតែរកពេលសម្រាកមិនចង់បាន។ សព្វថ្ងៃ កញ្ញា ជាសហស្ថានិកក្រុមហ៊ុន កម្ចាត់សត្វកណ្ដៀរ និងរៀបចំប្រព័ន្ធការពារ ECO HOPE SERVICE Co.,LTD  និងជាម្ចាស់ក្រុមហ៊ុននាំចូលម៉ាស៊ីន និងកាហ្វេ មេស្ត្រូខហ្វហ្វី Maestro Coffee Co.,LTD។ ទន្ទឹមនឹងនេះ កញ្ញា ក៏ ជា Director ក្រុមហ៊ុន EXTERMINEX CAMBODIA CO.,LTD ផងដែរ។

ចង់ដឹងថាគន្លឹះអ្វីដែលធ្វើឱ្យក្រុមហ៊ុនរបស់ កញ្ញា អ៊ួង ស្រីខួច ទទួលបានជោគជ័យ? សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី Staring Up សប្តាហ៍ថ្មី ដែលភ្ញៀវកិត្តិយស នឹងចូលខ្លួនមក​ឆ្លើយ​សំណួរ​ជា​មួយ​អ្នក​សម្របសម្រួល​កម្មវិធី ជា​សហ​គ្រិនជើង​ចាស់លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group។

ដូច្នេះប្រិយមិត្តកុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយភ្ញៀវកិត្តិយស កញ្ញា អ៊ួង ស្រីខួច នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅវេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម