ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ពោលពាក្យសរសើរផងរំភើបផង ក្រោយឃើញបរិវេណមុខ អង្គរប្រែពណ៌បៃតងខ្ចីនារដូវវស្សា
- 2021-11-12 00:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ពោលពាក្យសរសើរផងរំភើបផង ក្រោយឃើញបរិវេណមុខ អង្គរប្រែពណ៌បៃតងខ្ចីនារដូវវស្សា
ចន្លោះមិនឃើញ
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ គឺជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរពីរាជបណ្ឌិតសភាកម្ពុជា និងជានាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ក្រោយតែអំពីព្រះអង្គបាននិមន្តទៅដល់បរិវេទនៃប្រាសាទអង្គរវត្តជាទីស្ថានដ៏ល្អវិសុទ្ធ អច្ឆរិយ ហើយនោះព្រះអង្គពោលពាក្យសរសើរមិនដាច់ ថែមទាំងសំដែងទឹកព្រះទ័យរំភើប ដែលឃើញបរិវេណមុខ អង្គរប្រែពណ៌បៃតងខ្ចីនារដូវវស្សា មានដើមឈើតូចធំត្រឈឹងត្រឈៃ ចោលម្លប់ត្រជាក់ចិត្ត ស្បើយទុក្ខកង្វល់គ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ ព្រះអង្គបញ្ញាមុនីញាណ ហាក់ សៀងហៃ បានសំណូមពរ និងអំពាវនាវដល់ ជាពលរដ្ឋ និងសាធារណជាជនជាតិ និងអន្តរជាតិ សូមមកទស្សទស្សនានៅតំបន់អង្គរ នោះនឹងទទួលបានអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ព្រះអង្គបន្តថា បើស្រឡាញ់ទេសភាពបែបនេះ ពេលមកទស្សនាអង្គរ សូមមេត្តាមានស្មារតីជួយថែរក្សាអនាម័យ និងមិនត្រូវបោះចោលសំរាមផ្តេសផ្តាសឡើយ។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានដាំស្មៅ នឹងដើមឈើតូចធំលម្អនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរ ខណៈដែលការងាររៀបចំកែលម្អនៅទីនោះកំពុងរៀបចំ កាន់តែលើកសោភ័ណភាពបរិស្ថានឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិត។ ហើយការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត បានបង្ហាញពីសោភណ្ឌភាណថ្មី ដែលគួរអោយចាប់អារម្មណ៍ ចំពោះភ្ញៀវទេសចរណ៌ជាតិ អន្តរជាតិ ក៏ដូចជាប្រជាជននៅក្នុងខេត្តសៀមរាប។
បច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ អាជ្ញាធរជាតិអប្សរា ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម ៕
សូមទស្សនាវីដេអូអំពីទិដ្ឋភាពផ្ទាល់របស់ព្រះអង្គ៖