មកមើលមុខមាត់ថ្មី GTA Triology ខុសពីមុនយ៉ាងណា ៣បញ្ចូលគ្នាតែ១ ទើបចេញក្ដៅៗ

  • 2021-11-12 04:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rockstar Games បញ្ចេញ GTA: The Trilogy – The Definitive Edition ជាផ្លូវការ សម្រាប់ PS5, 4, Xbox Series X|S, Xbox One, Nintendo Switch និង PC ដែលនឹងដាក់លក់ផ្ទាល់លើ PlayStation Store, Microsoft Store, Nintendo eShop, និង Rockstar Games Launcher ក្នុងតម្លៃ ៥៩,៩៩ដុល្លារ។

ដោយឡែក Xbox Series X|S និង Xbox One, Nintendo Switch និង PS4 នឹងអាចលេងបាននៅថ្ងៃទី៧ ខែធ្នូ រីឯលើ iOS និង Android នៅពាក់កណ្ដាល ឆ្នាំ២០២២។

គួរបញ្ជាក់ថា GTA: The Trilogy – The Definitive Edition ជាការច្របាច់បញ្ចូលគ្នារវាងហ្គេម៣ GTA III, GTA Vice City និង GTA San Andreas។

ងាកមកការលេងវិញ GTA: The Trilogy ផ្ដល់បទពិសោធន៍ការបញ្ជារទំនើប ក្រាហ្វិចអាប់ឌែតឱ្យច្បាស់ជាងមុន ដល់ទៅ 4K ក្នុងកម្រិត 60fps។ យ៉ាងណា វគ្គនិងតួអង្គគឺនៅរក្សាដដែល។

សូមទស្សនាវីដេអូលេងរបស់ GTA Triology ទាំង៣សាច់រឿងបញ្ចូលគ្នា៖

អត្ថបទ៖ កុសល

អត្ថបទពេញនិយម