​កោះ​​សំពៅ​​មាស​​​នៃ​ក្រុង​​​​ពោធិ៍​សាត់​​​​ដោយ​បច្ចេកទេស​​ Drone ដំបូង​គេ​នៅ​កម្ពុជា​ប្លែក​ភ្នែក​

  • 2014-11-25 15:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​សំពៅ​មាស​ ជា​ទី​កម្សាន្ត​​ ជា​​សួន​ច្បារ​ខេត្ត​​​ ដែល​លាត​សន្ធឹង​​​​​ក្នុង​​ស្ទឹង​ពោធិ៍សាត់​​​​ កណ្ដាល​​ក្រុង​ពោធិ៍សាត់​​ តែ​ម្ដង ហើយ​​បើ​មើល​​លើ​វា​​អាកាស​ កោះ​​តូច​ច្រឡឹង​​នេះ ​មាន​​រាង​ដូច​សំពៅ​មែន​ទែន​អីចឹង។

 

 

​ដើម​ឡើយ​​​​វា​​គ្រាន់​ជា​កោះ​ធម្មជាតិ​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​​អាជ្ញាធរ​​ខេត្ត​បាន​​រៀប​ចំ​​​ចាក់​គែម​​ៗ​កោះ​ជា​​​កំផែង​​​បេតុង​ស៊ីម៉ងត៍​​ គឺ​រឹត​តែ​ធ្វើ​ឲ្យ​​​​​​រូប​​រាង​កោះ​​នេះ​មើល​ទៅ​កាន់​តែ​ដូច​​សំពៅ​ពិត​។ ​​អ្នក​ក្រុង​ពោធិ៍សាត់​ និយម​ទៅ​ហាត់​ប្រាណ​នៅ​ទី​នោះ​ណាស់​​​​ ព្រោះ​ថា​អាច​ស្រូប​ខ្យល់​​​​​បរិយាកាស​​​ល្អ ​និង​ ចំ​កណ្ដាល​ក្រុង​តែ​ម្ដង។ ​ឥឡូវ Sabay ​​​សូម​នាំ​ទៅ​​ទស្សនា​​ទិដ្ឋភាព​ប្លែក​ភ្នែក​​ជាមួយ​​​​​​​​​​ Drone បច្ចេកទេស​​​ប្រើ​កូន​ម៉ាស៊ី​ន​ហោះ​ហើរ​ភ្ជាប់​​កាមេរ៉ា Go Pro ចាប់​រូប​ភាព​​​​​ពី​លើ​វេហា​​​​ដំបូង​គេ​​​នៅ​កម្ពុជា​​​របស់​លោក​ ត្រាំ លី​រតនៈ ​បន្តិច​មើល​​ថា​ កោះ​សំពៅ​​មាស​នៃ​ខេត្ត​ពោធិ៍សាត់​ ​មាន​ទិដ្ឋភាព​បែប​ណា​?

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា

រូប​ភាព៖ លោក ត្រាំ លីរតនៈ