របៀបកំណត់ Refresh Rate លើ iPhone 13 Pro ពី 120Hz ឱ្យនៅត្រឹម 60Hz

  • 2021-11-12 08:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថា iPhone 13 Pro / Pro Max ប្រើប្រាស់អេក្រង់ Super Retina XDR មានបច្ចេកវិទ្យា ProMotion ដំបូង ទ្រទ្រង់ refresh rate ដល់ 120Hz និងមានមុខងារ Adaptive refresh rate អាចឱ្យ frame rate ឡើងចុះអាស្រ័យលើអ្វីដែលម្ចាស់ទូរសព្ទកំពុងប្រើ។

ប៉ុន្ដែអ្នកក៏អាចកំណត់ឱ្យ frame rate ដំណើរការត្រឹម 60Hz ជាប់ ដើម្បីសន្សំថាមពលថ្មបានផងដែរ តាម ២វិធី ខាងក្រោម។

វិធីទី១ បើកដំណើរការមុខងារ សន្សំសំចៃថាមពលថ្ម Low Power Mode នោះ iPhone នឹងដំណើរការ frame rate ត្រឹម 60Hz ជាប់។

វិធីទី២ បើកកម្មវិធី Settings > Accessibility > Motion > ចុច Enable លើ Limit Frame Rate ជាការស្រេច។

គួរបញ្ជាក់ថា រាល់ Apple Device ដែលមានអេក្រង់ដំណើរការ frame rate 120Hz មានដូចជា៖

  • iPad Pro 12.9-inch (ជំនាន់ទី២ ដល់ទី៥)
  • iPad Pro 11-inch (ជំនាន់ទី១ ដល់ជំនាន់ទី៣)
  • iPad Pro 10.5-inch
  • iPhone 13 Pro / Pro Max
  • MacBook Pro 2021 14/16-inch

ចំណាំ៖ ការបិទមុខងារ 120Hz លើ iPhone 13 Pro / Pro Max បើមិនស្ថិតក្នុងករណីសន្សំសំចៃថាមពលថ្មខ្លាំង មិនគួរបិទនោះទេ ត្បិតអីឥទ្ធិពលពិសេសរបស់ស្មាតហ្វូននេះគឺនៅនឹងអេក្រង់របស់វា ដែល ១វិនាទី វាអាចសម្គាល់ការប៉ះបញ្ជារដល់ទៅ ១២០ដង ដែលធ្វើឱ្យអ្នកប៉ះបញ្ជារទទួលអារម្មណ៍រអិលលើអេក្រង់៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី