លោក ញាន ផល្លឹក៖ មិនត្រឹមធ្វើរថយន្តបើកលេីដីមួយមុខទេ នៅមានលេីទឹកនិងលេីអាកាសទៀត

  • 2021-11-12 09:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហាញរូបភាពរថយន្ត​អគ្គិសនី​ដែល​បាន​ផលិត​កាល​ពី​ឆ្នាំ​២០១៤ រួម​ជា​មួយ​ពាក្យ​មួយ​ឃ្លា​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​លើ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​អង្គរ​រួច​មក ក៏​មាន​អ្នក​គាំទ្រ​ស្នាដៃ​របស់​លោក​ជា​ច្រើន​បាន​ធ្វើ​ការ​បញ្ចេញ​មតិ​គាំទ្រ​ឲ្យ​ លោក ញាន ផល្លឹក បន្ត​អភិវឌ្ឍន៍​ស្នាដៃ​ផលិត​រថយន្ត​នេះ​បន្ថែម​ទៀត។

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនី អង្គរ

ឆ្លើយតប​ជា​មួយ​អ្នក​គាទ្រ​តាម​រយ: Comment លោក ញាន ផល្លឹក បាន​មាន​ប្រសាសន៍​ថា **«ខ្ញុំហ្នឹងចាប់ផ្តេីមធ្វេីឡេីងវិញហេីយក្មួយ ក្រោយពីសំរាកមួយរយះ​ធំ​ បញ្ហាសុខភាព​ អរគុណក្មួយដែរគាំទ្រ»**។

លោក ញាន ផន្លឹក ក៏​បាន​បន្ថែម​ថា «អរគុណក្មួយ​ ខ្ញុំនៅមានការងាជាច្រេីនដែលត្រូវធ្វេីទៀតមិនតែយាន្តនៅលេីដីមួយមុខនោះទេដែរត្រូវបង្កេីត​ មាននៅលេីទឹកនិងលេីអាកាសទៀត​ គឺមានក្នុងគម្រោងអស់ហេីយ»

គូស​បញ្ជាក់​ដែរ​ថា លោក ញាន ផល្លឹក បានបង្ហោះ​នៅ​លើ​គណនីហ្វេស​របស់​លោក​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់ ដោយ​បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេស​បុក​ថា ៖ «ភ្នំពេញថ្ងៃ ១៧/២/២០១០​ ទូរទស្សន៍​ ជប៉ុន​ NHK លោក​ TAKAOMI OHASHI​ អ្នកយកព័ត៌មានទូរទស្សន៍ជប៉ុន​ Nhk​ គាត់និយាយថា​ ឡាន​អង្គរ​ ផលិតឆ្នាំ ២០១០ មួយគ្រឿងនេះបំពាក់បច្ចេកវិទ្យាទំនេីបៗ​ ដែលប្រទេសជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០។ លោកបន្តថាបច្ចេកវិទ្យាដែលរកឃេីញនិងបំពាក់ចូលឡាន​កាល១១ ឆ្នាំមុន ដូចជាទ្វាឡានអត់ដៃបេីក​ បញ្ជាបេីកទ្វាដោយស័្វយប្រវត្តិ​ ឡានស្គាល់ម្ចាស់​ ដៃចង្កូតឡានជាដេីម»៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី