ចូល​ចិត្ត​ញាំ និង​ដើរទិញ​ឥវ៉ាន់ពេល​ទៅ​សិង្ហ​បុរី? ស្គាល់​ផ្សារ​ទំនើប​ទាំងនេះ ពិត​ជា​មិន​ខុស​បំណង

  • 2021-11-13 02:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គម្រោង​​ទៅ​ដើរលេង​នៅ​សិង្ហ​បុរី​ និង​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ តែ​មិន​ដឹង​ថា ទៅផ្សារទំនើប​មួយ​​ណា​មែន​ទេ?

ពិត​ណាស់ សិង្ហ​បុរី គឺ​ជា​ប្រទេស​កោះ​តូច​មួយ ប៉ុន្តែ ប្រមូលផ្តុំ​ទៅ​​ដោយ​កន្លែ​ងកម្សាន្ត​ជាច្រើន ជាពិសេស​ផ្សារ​ទំនើប​​នេះ​តែម្តង ដែល​នឹង​ធ្វើ​ឲ្យលោក​អ្នក​លំបាកក្នុងការ​សម្រេច​ចិត្ត​ថា នឹង​ទៅ​ផ្សារទំនើប​មួយ​ណា​។ តាម​ពិត​ទៅ​ សិង្ហ​បុរី មាន​ផ្សារ​​ទំនើប​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំងអស់​​នៅ​ទ្វីប​អាស៊ី បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជា​ជន​ក្នុង​ប្រទេស​នេះ​​។

ថ្ងៃ​នេះ Sabay សូម​ណែនាំ​លោក​អ្នក​នូវ​ផ្សារ​ទំនើប​ និងលក្ខខណៈ​ពិសេស​នានា ដែលគួរ​តែ​ទៅ​សាកល្បង ប្រសិន​បើ​អ្នកមានគម្រោង​ទៅ​ដើរ​កម្សាន្តនៅ​សិង្ហ​បុរី ក្នុង​ពេល​​ខាង​មុខនេះ​។

តំបន់​កណ្តាល

ផ្សារ​ទើប​នានា​នៅ Marina Bay Sands

នៅ​ទី​នេះ គឺ​ជា​កន្លែង​ដ៏ល្អ​សម្រាប់​ការ​ដើរ​ទិញ​ឥវ៉ាន់ និង​ញាំ​អាហារ​ឆ្ងាញ់​ៗ ខណៈ​ដែលលោក​អ្នក​នឹង​ឃើញទំនិញ​ម៉ាក​ល្បី​ៗ នង​ប្រណីត​ៗ​ជាច្រើន នៅ​​ផ្សារ​ទំនើប​នានា នៅ Marina Bay Sands​។ ម៉ាកល្បី​ៗ​ទាំង​នោះ​រួមមាន Chanel, Fendi, Hermès, Tom Ford, Louis Vuitton រួម​នឹង​ម៉ាក​ជាច្រើន​ទៀត ហើយ​លោក​អ្នក​ក៏​អាច​ទស្ស​នា​ការ​សម្តែង​នៅ​ Sands Theatre ផងដែរ​។

ផ្សារ​ទំនើប Plaza Singapura

Plaza Singapura គឺ​ជា​ផ្សារ​ទើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ដែលលក់​សម្ភារៈនានា​ដែល​ធ្វើ​ឲ្យ​ដៃ​​ ដូច​ជា​នៅ​ហាង​ Spotlight និង​ Art Friend ជា​ដើម​ ហើយ​លោក​អ្នកក៏​អាច​​រក​ទិញ​គ្រឿង​សម្អាង​នៅ Sephora និង NomadX ផងដែរ​។

ផ្សារ​ទំនើប Funan

Funan ធ្លាប់​ត្រូវ​បានប្រើប្រាស់​ជា​មជ្ឈមណ្ឌល​សម្រាប់គ្រឿង​អេឡិច​ត្រូនិក និង​ព័ត៌​មាន​វិទ្យា ដោយ​មានការផ្តល់​ជូន​ជាពិសេស ប្រសិនបើ​អ្នក​ជា​អតិ​ថិ​ជនទិញ​ជា​ប្រចាំ​។ ៣ឆ្នាំ​ក្រោយ​មក ផ្សារ​នេះ ប្រមូល​ផ្តុំ​ដោយ​ទំនិញ​យ៉ាង​សម្បូរ​បែប ដូច​ជា គ្រឿង​អេឡិច​ត្រូនិក និង​​ទំនិញ​ធ្វើ​ដោយ​ដៃ ជា​ដើម ហើយ​ក៏មានហាង​អាហារ​ដ៏ឆ្ងាញ់ពិសា ដូច​ជា​អាហារជប៉ុន និង​ប៉ាគីស្ថាន ក៏ដូច​ជា​ រោង​ភាពយន្ត​ ជា​ដើម​​។

ផ្សារ​ទំនើប​នេះ មាន​កន្លែង​ស្នាក់​នៅ​រួម​គ្នាមួយ​ឈ្មោះ​ថា Lyf Funa ខណៈ​ដែល​នៅ​ទីនោះ ក៏មាន​កន្លែង​សម្រាប់​អ្នក​ចូល​កីឡាផង​ដែរ ដូច​ជ ការ​ឡើង​​ជញ្ជាំង​ថ្ម និង​ជិះ​កង់កម្សាន្តក្នុង​ផ្សារ​ ផងដែរ​។

តូប​លក់​ទំនិញ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​​ ដូ​ជា The Green Collective ដែល​ជាកន្លែង​លក់​ទំនិញ​រាយ​សម្រាប់​អ្នក​ប្រើប្រាស់​ ជា​ដើម​។ មិនត្រឹម​តែ​ប៉ុណ្ណោះ​លោក​អ្នកក៏​អាច​រៀន​ចម្អិន​ម្ហូប​អាហារ​នៅស្តូឌីយោ​បង្រៀន​ចម្អិន​ម្ហូប ABC និងនៅ Godmama ជា​ដើម​។

លោកអ្នក​ក៏​អាច​រកជាវ​ស្បែក​ជើង​ប៉ាត​ម៉ូត​ថ្មី​បំផុត​នៅហាង JD ឬ ទៅហាង Sinpopo ដើម្បី​រក​ទិញ​នំខេក​ធ្វើ​ឲ្យ​ដៃ ដែលមាន​រស​ជាត៏​មាន​ប្រជា​ប្រិយ​ភាព​ដូច​ជា Mao Shan Wang Durian Cake, Pandan Kaya Cake និង Gula Melaka Cake​ ក៏ដូច​ជា​ទៅ​ហាង​លក់​ខោ​អាវ Love Bonito ជា​ដើម។

ផ្សារ​ទំនើប Ngee Ann City

ក្នុងនាម​ជា​ផ្សារ​ទើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​លំដាប់​កំពូល Ngee Ann City គឺ​ជាកន្លែង​លក់​ទំនិញ​ប្រណីត និង​ម៉ាកល្បី​ៗ​ជាច្រើន​ ដូច​ជា ហាង Takashimaya ហាង​លក់​សៀវភៅ Kinokuniya និងហាង​សាឡន​ ជា​ដើម​។

ផ្សារ​ទំនើប Wheelock Place

ការ​ច​នា​ជាមួយនឹង​ដំបូលកញ្ចក់ ការ​ប្រមូល​ផ្តុំ​ដោយ​ហាង​លក់សៀវ​ភៅ អគារ​ការិយាល័យ និង​សាលលក់​អាហារ Marks & Spencer សុទ្ធសឹង​ជាចំណុច​ជា​ពិសេស​របស់​ផ្សារ​ទំនើប Wheelock Place​។

ផ្សារ​ទំនើប OUE Downtown

ផ្សារទំនើប​នេះ មានលក្ខខណៈ​ប្លែក​ពី​គេ ដោយ​សារ​តែ​ប្រមូល​ផ្តុំ​ដោយ​ហាងលក់ផលិតផល​​ថែរក្សា​សម្រស់​ជាច្រើន ស្របពេលដែល​លោកអ្នកក៏​អាច​រក​ឃើញ​កន្លែង​ហាត់​ប្រាណ​ធ្វើ​ឲ្យ​មានរាង​ស្អាត និង​សុខភាព​ល្អ​ផងដែរ​។

ផ្សារ​ទំនើប ION Orchard

ដូច​ដែលលោក​អ្នក​បាន​ដឹង​ហើយ​ថា ​ផ្សារ​ទំនើប​ដែលមានភាពល្បីល្បាញ​បំផុត​នៅ​សិង្ហ​បុរី គឺ​ស្ថិតនៅលើវិថី Orchard Road​។ នៅ​ទីនេះ មានហាង​លក់​រាយច្រើន​ជាង​៣០០កន្លែង ស្រប​ពេលដែល​លោក​អ្នក​ក៏​​អាច​ញាំ​អាហារ និង​ផឹក​កាហ្វេ​ នៅ​ទីនោះ​ផងដែរ​។

ផ្សារទំនើប Tanglin Mall

ក្នុង​នាម​ជា​ផ្សារទំនើប​​ដ៏មាន​ប្រជា​ប្រិយ​ភាព​​សម្រាប់​ជន​បរទេស Tanglin Mall ប្រមូល​ផ្តុំ​ដោយ​ហាង​លក់សម្ភារៈ​សម្រាប់​ដេគ័រជាច្រើន​ ជាពិសេស​ទំនិញ​ដ៏មាន​គុណ​ភាព​មក​ពី​អឺ​រ៉ុប​។

ផ្សារ​ទំនើប Bugis+ និង Bugis Mall

Bugis គឺ​ជា​មជ្ឈមណ្ឌល​ដែលមាន​អាយុ​កាល​ជាយូរមមកហើយ និង​ជា​កន្លែង​ទី​​ប្រជុំជន​។ នៅ​លើ​វិថី Bugis មានហាង និង​កន្លែង​កម្សាន្ត​ជាច្រើន ដូច​ជា​ហាង​កាហ្វេ កន្លែង​លេងហ្គេមកម្សាន្ត កន្លែង​គប់ព្រួញ និង​ខា​រ៉ា​អូ​ខេ ជា​ដើម​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏អាច​ដើរ​កម្សាន្ត​បាន​ទាំងនៅ​ផ្សារ​ទំនើប Bugis+ និង Bugis Mall ផង​ដែរ ដោយគ្រាន់​តែ​​ឆ្លង​កាត់​​​ស្ពានភ្ជាប់គ្នាមួយប៉ុណ្ណោះ​។

នៅ​ទីនោះ លោក​អ្នក​នឹង​ឃើញ​តូប​លក់ទំនិញ​ជាច្រើន​ប្រភេទ ក៏ដូច​ជា​ភោជនីយ​ដ្ឋាន ដ៏សម្បូរ​បែប​។ Editor គឺ​ជា​កន្លែង​លក់​ខោអាវ​គ្រប់​ម៉ូត​ និង​ទាន់សម័យ ស្រប​ពេល​​ដែល​លោក​អ្នក​ក៏​អាច​ជាវ​ទំនិញដែលមានយីហោល្បី​ៗ​ដូច​ជា Puma, Pull & Bear, Fred Perry និង Aldol ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក​អ្នក​អាច​សាកល្បងលេងលើ​ជំនាញ​លេង​ហ្គេម​របស់​អ្នក ជាមួយនឹង​​ម៉ាស៊ីនហ្គមេ UFO។

ផ្សារ​ទំនើប 313@Somerset

313@Somerset មានទំនិញ​លក់​រាយ​ដែលមានតម្លៃ​សមរម្យដ៏សម្បូរ​បែប ក៏ដូច​ជា ទំនិញ​ម៉ាកក្នុងស្រុក​ដូច​ជា Pomelo, Style Theory, Forever 21, Zara, Mango និង Cotton On​។ លោក​អ្នក​ក៏​អាច​សាក​ល្បង​​ជាមួយនឹង​ស្បែក​ជើង​ប្រចាំ​ហាង​ដូច​ជា Ecco និង Aldo ផងដែរ។

ផ្សារ​ទំនើប Capitol Singapore

មាន​ទី​តាំង​ស្ថិតនៅ Capitol Theatre ផ្សារ​ទំនើបនេះ ត្រូវ​បាន​រចនា​ជា​ពិសេស​​​ផ្នែក​ខាង​ក្នុង និង​ជា​ទីកន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​ហាងល្បី​ៗ​ជាច្រើន​របស់​សិង្ហ​បុរី​។

ផ្សារ​ទំនើប Paragon

ស្ថិតនៅ​លើ​វិថី Orchard Road ផ្សារ​ទំនើប​នេះ មាន​អ្នក​ច្នៃ​ម៉ូត និងម៉ាក​ល្បី​ៗ​ជាច្រើន​ ហើយ​លោក​អ្នក​នឹង​ឃើញ​ម៉ាក​ទំនិញ​ជាច្រើន​ដូច​ជា Balenciaga, Burberry, Gucci, Loewe និង Miu Miu នៅ​ជាន់ទី​១​ ហើយ​នៅ​ជាន់​ខាង​លើ ក៏​មាន​ម៉ាក​ជាច្រើន​ដូច​ជា Marks & Spencer, Calvin Klein និង​ម៉ាកល្បី​ៗ​​ជា​ច្រើន​ទៀត​។

ផ្សារ​ទំនើប Suntec City

ផ្សារ​ទំនើប​នេះ មាន​ហាង​ជាច្រើន​ដែល​ចេក​ចេញ​ជា​៤​ផ្នែក ហើយ​ការ​ដើរ​ទិញ​ឥវ៉ាន់​ក្នុង​ផ្សារ​ទំនើបនេះ ដូច​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​មួយ​អ៊ីចឹង​។ ក្រៅពី​មាន​ទូ​ហ្គេម ខា​រ៉ា​អូខេ កន្លែង​លក់គ្រឿ​ថែរក្សា​សម្រស់ និង​ភោជនីយដ្ឋាន​រាប់​មិន​អស់ ក៏មាន​មជ្ឈមណ្ឌល​សន្និបាទ Suntec City ផង​ដែរ ដែល​ស្ថិត​ក្បែរកន្លែង​ប្រគំតន្ត្រី និង​កន្លែង​តាំងពិពណ៌​។

ផ្សារ​ទំនើប Orchardgateway

ផ្សារ​ទំនើប​នេះ ក៏​ស្ថិតនៅលើ​ដង​វិថី ION Orchard ដែលនៅ​មិនឆ្ងាយពីផ្សារ​ 313@Somerset ប៉ុន្មាន​ឡើយ​។ នៅ​ទីនេះ លោក​អ្នក​អាច​រក​ជា​សម្លៀក​បំពាក់​បុរស​យ៉ាង​ងាយ​នៅ​ហាង​ Sects Shop ក៏ដូច​ជា​ហាង Actually​។

ផ្សារ​ទំនើប Millenia Walk

Millenia Walk អាច​ជា​ផ្សារ​ទំនើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ដែល​មាន​តម្លៃ​សមរម្យ​បំផុត នៅ​សិង្ហ​បុរី​ ប៉ុន្តែ ផ្សារ​ទំនើប​នេះ មានហាង​ដែល​បម្រើ​ជូន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជាច្រើន ស្របពេល​ដែល​ក្លិប​ហាត់​ប្រាណ និង​ហាង​លក់​គ្រឿង​អគ្គិសនី ក៏មាន​នៅ​ផ្សារ​ទំនើប​ផង​ដែរ​។

ផ្សារ​ទំនើប City Square Mall

City Square Mall គឺ​ជា​ផ្សារ​ទំនើប​ដំបូ​ង​គេ​ដែល​មិនប្រើផ្លាស្ទីក​របស់​សិង្ហ​បុរី និងមាន​សួនឧស្យានឈ្មោះ​ថា លើ​ទំហំ​ដី ៤៥៥២ម៉ែត្រ​ការ៉េ​។ នៅ​ទីនោះ លោក​អ្នក​អាចទៅ​ដើរ​កម្សាន្ត​នៅ Air Zone ដែល​ជាកន្លែងលេងនៅចន្លោះ​អគារ​ប្រើ​ដំបូល​កញ្ចក់​ដំបូង​គេ​នៅ​លើពិភព​លោក​។ ផ្សារ​ទំនើប​នេះ​ក៏​ជាន្លែងរបស់​ហាងល្បីៗ​ក្នុង​ស្រុក​ជាច្រើន​ដូច​ជា Decathalon, Don Don Donki, Uniqlo និង UFC Gym​។

ផ្សារ​ទំនើប Far East Plaza

Far East Plaza ប្រមូលផ្តុំ​ដោយ​ហាង​លក់​ទំនិញ​ជាច្រើន​ដែលមាន​តម្លៃ​សមរម្យ​ ដូច​ជា ហាង​លក់​គ្រឿង​សម្អាង ផលិត​ផល​ថែរក្សា​សម្រស់​ និង​សាឡន ជា​ដើម ហើយ​សូម្បី​តែ​កន្លែង​ចាក់សាក់ ក៏នៅទីនោះ​ដែរ​។ លោក​អ្នក​ក៏​អាច​ភ្លក្ស​អាហារ​ដ៏ឆ្ងាញ់ពិសារ​នៅភោជនីយដ្ឋាន Cahaya Restaurant, The Sushi Bar និង Ayam Penyet Ria ជា​ដើម​។

តំបន់​ខាង​កើត

ផ្សារ​ទំនើប Tampines 1

មាន​ផ្សារ​ទំនើប​ជាច្រើននៅ​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​សិង្ហ​បុរី ជាពិសេស​ជុំវិញ​ស្ថានីយ​រថភ្លើង Tampines MRT ហើយ Tampines 1 គឺ​ជា​ផ្សារ​ទំនើប​ដែល​មានភាព​ប្រណីត​ជាង​គេ​ ក្រោយពី​ប្រមូល​ផ្តុំ​ដោយ​ហាង​​ជាច្រើន ក៏ដូច​ជាកន្លែង​ហាត់​ប្រាណ និង​ស្ប៉ា​។

ផ្សារ​ទំនើប Paya Lebar Quarter (PLQ Mall)

ផ្សារ​ទំនើប PLQ Mall មាន​ហាង​ច្រើន​ជាង២០០​ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ហាងលក់​ភេសជ្ជៈ និង​អាហារ​ ផងដែរ ក៏ដូច​ជា​ក្លិបហាត់​ប្រាណ​ ការិយាល័យ​ និង​កន្លែង​សិក្សា​ស្រាវជ្រា​។

ផ្សារ​ទំនើប Jewel Changi

ផ្សារ​ទំនើប​ Jewel Changi ត្រូវ​បាន​រចនា​ជាពិសេស​ ដែល​មាន​ទីតាំងស្ថិត​នៅអាកាស​យាន្ត​ដ្ឋាន Changi ហើយ​លក្ខណៈ​ពិសេសរបស់​ផ្សារ​នេះ គឺ​ទឹកធ្លាក់​កម្ពស់​៤០​ម៉ែត្រ និង​មានហាងលក់​ទំនិញ​ច្រើន​ជាង​២៨០កន្លែង​។

ផ្សារ​ទំនើប Kallang Wave Mall

Kallang Wave Mall គឺ​ជា​ជម្រើស​ដ៏ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញាំ​អាហារ​ឆ្ងាញ់​ៗ និង​ចូល​ចិត្ត​ដើរ​ទិញ​ឥវ៉ាន់​។ ផ្សារ​ទំនើបនេះ ក៏​ប្រមូល​ផ្តុំ​ដោយ​ហាង​ជាច្រើន​ដែលលក់​សម្ភារៈ​កីឡា ផង​ដែរ ក៏ដូច​ជា​ហាង់​លក់​សម្លៀក​បំពាក់​ទាន់សម័យ H&M និង Cotton On ក៏ដូច​ជា​សាលលក់​ម្ហូប​អាហារ​ជាច្រើន​ចម្រុះ​គ្នា​។ ជាមួយ​គ្នានេះ លោក​អ្នក​​អាច​ទទួល​យក​បទពិសោធ​ថ្មីន Yunomori ដែល​ជា​កន្លែង Onsen និងស្ប៉ា លំ​ដាប់លេខ​១នៅ​អាស៊ី​អាគ្នេយ៍ ក្រោយពី​ដើរ​ផ្សារ និង​ញាំ​អាហារ​រួច​។

តំបន់​ខាង​លិច

ផ្សារ​ទំនើប Westgate Mall

Westgate Mall គឺ​ជា​ផ្សារ​ទំនើប​សម្រាប់​ទិញ​ឥវ៉ាន់នានា និង​ប្រមូលផ្តុំ​ដោយ​ភោជនីយដ្ឋាន​ដ៏សម្បូរ​បែប ដូច​ជា the Brotzeit German Bier Bar & Restaurant, Zaffron Kitchen ឬ Cat & The Fiddle​។

ផ្សារ​ទំនើប JEM

ផ្សារ​ស្ថិតនៅ​តំបន់​ខាង​លិច​មួយនេះ មាន​តូប​លក់ទំនិច​គ្រប់​ប្រភេទ​ឬាំង​អស់ ចាប់ពី​តូបលក់សម្លៀក​បំពាក់ និង​ថែ​រក្សា​សម្រស់់ រហូត​ដល់​តូប​លក់​សៀវ​ភៅ និង​សម្ភារៈ​តុប​តែង​ផ្ទះ​។ ផ្សារ​ទំនើប JCube

ក្រៅពី​មាន​ទីលាន​ជិះ​ស្គី​លើ​ទឹកកក ផ្សារ​លក់​ទំនិញ​ដ៏សម្បូរ​បែបដែលមាន​តម្លៃ​សមរ្យម​មួយនេះ ក៏មាន​បា​ខា​រ៉ា​អូខ និង​រោង​ល្ខោន ផង​ដែរ​។

តំបន់​ខាង​ជើង

ផ្សារ​ទំនើប Northpoint City

នេះ​គឺ​ជាផ្សារ​ទំនើប​ធំ​ជាង​គេ​បំផុត​នៅ​តំបន់ភាគ​ខាង​ជើង​ ហើយ​នៅ​ទីនេះ មានហាង​លក់​អាហារ​ដែលមាន​រច​នា​ផ្សេង​ៗ​រហូត​ដល់ទៅ​១០០ហាង ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ភោជនីយដ្ឋាន​អាហារកូរ៉េ Pizza Maru ផង​ដែរ​។

ផ្សារំនើប Waterway Point

ផ្សារទើប​ដែលមាន​កម្ពស់​៤​ជាន់​មួយនេះ មាន​តូប​លក់​ទំនិញ​ច្រើន​ជាង​២០០តូប ដែលលក់​ទំនិញ​ជាច្រើន​ ពោល​គឺ​ចាប់​ពី​ហាង​អាហារ រហូត​ដល់​គ្រឿង​សង្ហារឹម​ ហើយ​លោក​អ្នក​ក៏​អាច​ទៅ​ទស្ស​នា​ខ្សែភាពយន្តនៅ Shaw Theatres IMAX ផង​ដែរ និងកន្លែង​កម្សាន្ត​ជាច្រើន​ទៀត​

ផ្សារ​ទំនើប Nex

ក្រៅ​មាន​មានហាង​លក់​ផលិត​ផល​ថែរក្សា​សម្ផស្ស​ជាច្រើន ផ្សារ​ទំនើប​នេះ ក៏ក្លិប​ហាត់ប្រាណ កន្លែង​ក្មេង​លេង និង​ហាង​លក់​ទំនិញ​ដ៏សម្បូរ​បែប​។

តំបន់​ខាង​ត្បូង

ផ្សារ​ទំនើប VivoCity

ជាមួយនឹង​ការ​ហាង​លក់ទំនិញ​ប្រណីតៗ​ និង​ម៉ាក​ល្បី​ៗ​ច្រើន​ជាង​៣០០កន្លែង ទូ​ទាំង​ផ្ទៃ​ដី​១៤០.០០០ម៉ែត្រ​កា​រ៉េ វាច្បាស់​ណាស់​ថា Vivocity ត្រូ​បាន​ទស្ស​នា​វដ្តី Forbes ​ផ្តល់​ឈ្មោះ​ថា ជា​ផ្សារ​ទំនើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ដ៏​ល្អ​បំផុតទាំង​៥​របស់​សិង្ហ​បុរី កាល​ពីឆ្នាំ​២០១៦​។

ហាង​លក់​សម្លៀក​បំពាក់​ម៉ូត​ទាន់សម័យ​ដែលមានភាពល្បី​ល្បាញ និង​រច​នា​ហាង​ដ៏ល្អ​ប្រណីត រួមមាន MUJI, Tommy Hilfiger, Aesop និង Zara ដែលនាំ​ឲ្យ​ទាំង​នេះ ក្លាយ​ជា​ហាង​លក់​សម្លៀកបំពាក់​ទាន់​សម័យ​ ដ៏​មានប្រជា​ប្រិយ​ភាព​​។

ប្រសិន​បើ​អ្នក​ចង់​ទិញ​ទំនិញ​ធ្វើ​ដោយ​ដៃ លោក​អ្នក​អាច​ចូលមើល​នៅ​ហាង Chomel ដែល​លក់គ្រឿង​អលង្កា​ជាច្រើន​ប្រភេទ​។ លោក​អ្នក​អាច​ភ្លក្ស​រស​ជាតិ​អាហារក្រៅ​ម៉ោង​ប្រចាំ​តំបន់​ជា​ប្រភេទ ក៏ដូច​ជា​ ជា​វត្ថុ​អនុស្សាវរីយ៍ និង​ទឹកអប់ សូម​ធ្វើ​ដំណើរ​ទៅកាន់ TANG​S។ ក្នុង​នាម​ជា​ផ្សារ​ទំនើប​ដ៏​ធំបំផុត​មួយ​របស់​សិង្ហ​បុរី ផ្សារទំនើប​មួយនេះ មាន​ភាពល្បី​ល្បាញ​ទៅលើ​ទំនិញ​ម៉ាក​ល្បី​​ៗ​ទាំង​ក្នុងស្រុក និង​អន្តរ​ជាតិ​ជាច្រើន​។

Vivocity ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង Sentosa តាមរយៈ​រថយន្ត​ភ្លើង​អគ្គិសនី Sentosa Express និង Harbourfront Centre​។

ផ្សារ​ទំនើប The Star Vista

The Star Vista គឺ​ជា​ទី​តាំង​របស់​រោង​មហោ​ស្រប The Star Theatre ខណៈ​ដែល​ផ្សារ​ទំនើប​មួយនេះ ក៏​មានការ​ផ្តល់​ជូន​ព្រឹត្តិការណ៍​ជាច្រើន ដូច​ជា​ ការបញ្ចាំងខ្សែ​ភាពយន្ត និង​ការ​ប្រកួត​កីឡា​បាល់​សេរី​៕

ប្រភព​ព័ត៌​មាន៖ thehoneycombers.com

អត្ថបទ៖ In Sopheng